ផ្កាអង្គាសីល មានអ្វីពិសេស ទើបចិនទិញ ដាក់ក្នុងផ្ទះ?

ផ្កាអង្គាសីល ជាផ្កាមួយប្រភេទ ដែលមេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង ចូលចិត្តខ្លាំងបំផុត ព្រោះផ្កានេះមានលក្ខណៈ ពិសេសរបស់វា ហើយប្រជាជនចិន តែងយកផ្កានេះដាក់ក្នុងផ្ទះ នាឱកាសចូលឆ្នាំ ប្រពៃណីចិន។

លោក កុក ឡុង គ្រូហោរាចិនប្រចាំទីក្រុងភ្នំពេញ បានថ្លែងថា ផ្ដាអង្គាសីល អាចទ្រាំនឹងអាកាសធាតុត្រជាក់បាន មិនដូចផ្កាផ្សេងឡើយ។

“ខែនេះនៅចិនធ្លាក់ទឹកកក លោកម៉ៅ [ម៉ៅ សេទុង] ចូលចិត្តផ្កានេះណាស់ ព្រោះកាលណាកាន់តែត្រជាក់ ផ្កាកាន់តែរីក ចំណែកផ្កាផ្សេងទៀត រោយជ្រុះអស់ហើយ”។

លោកបន្ថែមថា ប្រជាជនចិន យកផ្ដាអង្គាសីលដាក់ក្នុងផ្ទះ ព្រោះវាមានក្លិនក្រអូប ដែលតំណាងឱ្យភាពថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះល្បីល្បាញ។ បើផ្កានេះរីកមុនថ្ងៃចូលឆ្នាំ គឺមិនល្អទេ ប៉ុន្តែបើរីកក្នុងថ្ងៃចូលឆ្នាំរយៈពេល ៣ ថ្ងៃជាប់គ្នា ចិនជឿថា ល្អ បើរីកជាប់គ្នា ៧ ថ្ងៃ គឺល្អលេខមួយ ពោលគឺសំណាងល្អ រាសីឡើងខ្ពស់ត្រដែត មានសុភង្គល សេចក្ដីថ្លៃថ្នូរ និងទ្រព្យសម្បត្តិនៅ គង់វង្សយូរអង្វែង។

តាមជំនឿ ចិនច្រើនដាក់ផ្កាអង្គា សីលស្រស់ក្នុងផ្ទះ ចំណែកផ្កាជ័រគេកម្រនឹងដាក់ ប៉ុន្តែបើដាក់មិនឱ្យលើសពីបីថូឡើយ ព្រោះបើលើស កូនចៅប្រុសស្រីនឹងចេញទៅមានស្នេហា រញ៉េរញ៉ៃនៅខាងក្រៅ។

ប្រជាជនចិនបានចូលឆ្នាំ របស់ពួកគេហើយ កាលពីម្សិលមិញ ដែលគេហៅថាបុណ្យតូច ចំណែកបុណ្យធំ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ (ជួបជុំគ្រួសារ) ដល់ ៩ ខែកុម្ភៈឆ្នាំ ២០១៦។ ថ្ងៃទី ៨ ខែកុម្ភៈជាថ្ងៃ ១ កើត ដូច្នេះប្រជាជនចិន តែងក្រោកអុជធូបទទួលទេវតា នៅម៉ោង ១ ដល់ ម៉ោង ៣ ព្រោះជាពេលវេលាល្អ។ លោកគ្រូហោរាចិន កុក ឡុង បញ្ជាក់។

ផ្កាអង្គាសីល ចាប់ផ្ដើមរីកពីថ្ងៃ ១ កើត ដល់ ៧ កើត៕

ផ្កាអង្គាសីល មានអ្វីពិសេស ទើបចិនទិញ ដាក់ក្នុងផ្ទះ?

ផ្កាអង្គាសីល មានអ្វីពិសេស ទើបចិនទិញ ដាក់ក្នុងផ្ទះ?

ផ្កាអង្គាសីល មានអ្វីពិសេស ទើបចិនទិញ ដាក់ក្នុងផ្ទះ?

ផ្កាអង្គាសីល មានអ្វីពិសេស ទើបចិនទិញ ដាក់ក្នុងផ្ទះ?

ប្រភព៖ សប្បាយ