លោកញឹក ប៊ុនឆៃ៖ ខ្ញុំប្រៀបបានទៅនឹង អ្នកលក់អីវ៉ាន់

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា «ខ្ញុំប្រៀបបានទៅនឹងអ្នកលក់អីវ៉ាន់ ចឹងខ្ញុំដឹងវិធីធ្វើយ៉ាងណា ដើម្បីបំពេញតម្រូវការរបស់អតិថិជន» ។

ថ្លែងយ៉ាងដូច្នោះ ក្នុងកម្មវិធី សន្និសីទកាសែត នៅរសៀលព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦  នៅគេហដ្ឋានរបស់លោក  ដើម្បីប្រកាសពីបក្សថ្មីរបស់លោកឈ្មោះ «រួបរួមជាតិ»។អនុប្រធានទី២ នៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ព្រឹកមិញនេះបានប្រកាសជាសាធារណៈថា លោកនឹងលាឈប់ ពីដំណែងជាអនុប្រធានទី២ ហើយនឹងទៅបង្កើតគណបក្សថ្មី មួយមានឈ្មោះ ថា “រួបរួមជាតិ” ។

លោកបានបន្តថា «ខ្ញុំប្រៀបបានដូចជាអ្នកលក់អីវ៉ាន់ ចឹងខ្ញុំដឹងពីវិធីស្វែងរកផលិតផលដើម្បីបំពេញតម្រូវការអតិថិជន»  ។ ថ្លែងយ៉ាងនេះមានន័យថា ច្បាប់ ដែលបង្កើតនៅបក្សថ្មី “រួបរួមជាតិ” នេះ វាមានលក្ខណៈល្អជាងបក្សចាស់ទៅទៀត  ដោយមានចំណុចល្អៗជាច្រើនសម្រាប់ប្រជាជន ។ លោកក៏បានបន្តថា បក្សរបស់លោក មិនមែនជាបក្សប្រឆាំងនោះទេ តែលោកឃើញអ្វីដែលខុស លោកថាហ្នឹង  ដើម្បីប្រយោជន៍ជាតិទាំងអស់គ្នា ។

សូមរំឭកផងដែរថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស រាជានិយមហ៊្វុនស៊ិនប៉ិច បានប្រជុំពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច រាជធានី ភ្នំពេញ និងសកម្មជនមូលដ្ឋាន នាភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមនបានមានបន្ទូលប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចប់កម្មវិធី សម្តេចក្រុមព្រះ  បានលើកសុភាសិតមួយឃ្លាថា «កុំទទួលទានបាយហើយបោកឆ្នាំងចោល» ។

 «បន្ទូលសម្តេចក្រុមព្រះ ស្របពេលដែលព្រះអង្គ មានជំលោះ ពាក្យសំដី ជាមួយលោកញឹក ប៊ុនឆៃ»។ ព្រះអង្គមិនបាននិយាយចំឈ្មោះថា អោយលោក ញឹក ប៊ុនឆៃទេ តែគេដឹងថា ព្រះអង្គចង់សំដៅលើ លោកញឹក ប៊ុនឆៃ៕

លោកញឹក ប៊ុនឆៃ៖ ខ្ញុំប្រៀបបានទៅនឹង អ្នកលក់អីវ៉ាន់

លោកញឹក ប៊ុនឆៃ៖ ខ្ញុំប្រៀបបានទៅនឹង អ្នកលក់អីវ៉ាន់

លោកញឹក ប៊ុនឆៃ៖ ខ្ញុំប្រៀបបានទៅនឹង អ្នកលក់អីវ៉ាន់