បុរសជាប់ពន្ធនាគារ ២១ឆ្នាំ ទើបតែត្រូវដោះលែង ក្រោយដឹងថា កាត់ទោសច្រឡំ

បុរសជនជាតិចិនម្នាក់ ត្រូវបានដោះលែងឲ្យ មានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារ អស់រយៈពេល ២១ ឆ្នាំ បន្ទាប់ពីមានការរក ឃើញថាកាត់ទោសច្រឡំ។

បុរសជាជនរងគ្រោះ មានឈ្មោះថា Chen Man ត្រូវបានកាត់ទោសក្នុងករណី សង្ស័យឃាតកម្មពីបទសម្លាប់ ស្ត្រីម្នាក់រស់នៅឯខេត្ត Hainan ក្នុងឆ្នាំ១៩៩៤។ បន្ទាប់ពីជាប់គុកអស់រយៈពេល ២១ឆ្នាំ លោក Chen ដែលពេលនេះមានអាយុ ៥៣ឆ្នាំ ត្រូវបានដោះលែងវិញ ក្រោយតុលាការខេត្ត Zhejiang មិនអាចរកឃើញភស្តុតាងករណីឃាតកម្មគ្រប់គ្រាន់បាន។

តាមប្រភព ព័ត៌មានពី South China Morning Post បានឲ្យដឹងថា លោក Chen បានទទួលការសុំទោសពីលោក Fu Qin ចៅក្រម ខេត្ត Hainan និងជាតំណាងតុលាការខេត្តទាំងមូល សម្រាប់ការកាត់ទោសខុសនោះ។ បើតាមលោក Wang Wanqiong ជាមេធាវីរបស់លោក Chen បានឲ្យដឹងថា លោក Chen បានឆ្លើយតបនឹងការសុំទោសនោះ ថាវាមិនជាបញ្ហាអ្វីនោះទេ តាមការពិតលោក អាចប្ដឹងសងជំងឺចិត្តបាន បន្ទាប់ពីលោក Chen ត្រូវរងទារុណកម្មក្នុងគុក និងខាតបង់ការងារនិងវេលារបស់លោកទៀត។

យ៉ាងណាក្ដីលោក Chen បានមានសេរីភាពវិញ និងបានទៅដល់ស្រុកកំណើត របស់ខ្លួននៅឯ ខេត្តស៊ីឈួនវិញហើយ ដើម្បីត្រៀមនឹងប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំចិនខាងមុននោះ។

គួរបញ្ជាក់ថាទីក្រុងប៉េកាំង កំពុងខិតខំប្រឹងប្រែងឲ្យប្រព័ន្ធ យុត្តិធម៌ដំណើរការជាមួយគ្នា។ នេះជាករណីលើកទីមួយ ហើយដែលមានការ កាត់ទោសខុស បន្ទាប់ពីកើតមាន ករណី មន្ត្រីចិនចំនួន ២៧នាក់ ផ្ដន្ទាទោស និងកាត់ទោសប្រហារ ជីវិតលើយុវជនអាយុ ១៨ឆ្នាំម្នាក់ច្រឡំ កាលពី ២០ឆ្នាំមុន ក្នុងពេលថ្មីៗជាមួយគ្នានោះផងដែរ៕

ប្រភព៖ សប្បាយ