លោក វ៉ាត់ ចំរើន៖ ការប្រកួតកីឡាជាតិ National Game ជាចំណុចចាប់ផ្តើម Sea Game 2023

ភ្នំពេញ៖  លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ NationalGame លើកដំបូងនេះខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគ្រាន់តែជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជួយទៅលើបច្ចេកទេសការរៀបចំនិងថវិកាមួយចំនួនតូចតែប៉ុណ្ណោះ។ព្រឹត្តិការណ៍នេះជាចំណុចចាប់ផ្តើមយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការរៀបចំប្រកួតកីឡា Sea Game 2023 ខាងមុខនេះបានល្អប្រសើរ។ចំពោះអ្នកដែលដើរតួសំខាន់ក្នុងការរៀបចំការប្រកួតកីឡាជាតិ National Game គឺក្រសួងអប់រំយុវជន និងកីឡាជាអ្នកចំណាយថវិកាយ៉ាងច្រើន ដែលថវិកាបានមកពីផ្អាកការប្រកួតកីឡាភូមិភាគ និងទូទាំងប្រទេស ៤ ប្រភេទកីឡារួមមានៈបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ហើយខ្វះខាតប៉ុន្មាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាស្វែងរកការគាំទ្រពីដៃគូឯកជនដែលសហការជាមួយ។

លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍ខាងលើនេះជួយផ្តល់បទពិសោធន៍ជាច្រើនដល់ក្រសួង និងសហព័ន្ធជាតិដូចជាបច្ចេកទេស ការវាយតម្លៃកីឡាករ-កីឡាការិនី ការកាត់ក្តីត្រឹមត្រូវ ការងារជាម្ចាស់ផ្ទះ  ដើម្បីឈានចូលការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានល្អប្រសើរដូចប្រទេសដទៃទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចំណារ ឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥ អនុញ្ញាតិឲ្យក្រសួងអប់រំ យុវជននិងកីឡារៀបចំការប្រកួតកីឡាជាតិ (National Game) ២ឆ្នាំម្តង ចាប់ពីឆ្នាំ២០១៦នេះតទៅ។យយោងតាមទីស្តីការគណ:រដ្ឋមន្ត្រីបានចេញលិខិតលេខ១៣០សជណ.អវ ឲ្យក្រសួងអប់រំ យុវជន និងកីឡាចាប់ផ្តើមការងាររបស់ខ្លួនពីពេលនេះតទៅ។

ក្រសួងអប់រំ យុវជននិងកីឡាបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានកំណត់ថា ឆ្នាំនេះនឹងរៀបចំការប្រកួតកីឡាជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែតុលា ដល់ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៦ ចំពោះព្រឹត្តិការណ៍ខាងលើកនេះឲ្យបាន៤ដងមុនពេលឈានចូលការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

លោក វ៉ាត់ ចំរើន៖ ការប្រកួតកីឡាជាតិ National Game ជាចំណុចចាប់ផ្តើម Sea Game 2023

លោក វ៉ាត់ ចំរើន៖ ការប្រកួតកីឡាជាតិ National Game ជាចំណុចចាប់ផ្តើម Sea Game 2023

លោក វ៉ាត់ ចំរើន៖ ការប្រកួតកីឡាជាតិ National Game ជាចំណុចចាប់ផ្តើម Sea Game 2023