ពេជ្រ សោភា ស្រក់​ទឹកភ្នែក ពេល​កំពុង​ច្រៀង​

Doliprane TVC

​ក្រោយពី​សម្រេចចិត្ត​ចាកចេញ​ពី​ផលិតកម្ម ហង្ស​មាស កាលពី​ចុងឆ្នាំ ២០១៥ កន្លងទៅនេះ ពេជ្រ សោភា ក៏​ពុំបាន​ទុក​ការងារ​សិល្បៈ​ឲ្យ​ស្ងប់ស្ងាត់​ដែរ ដោយ​នាង​តែងតែ​បង្ហាញ​វត្តមាន ជាមួយ​ដៃគូ​របស់​នាង លោក ងួ​ត ចាន់​ដេវីត ជា​ញឹកញាប់​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​និង​កម្មវិធី​សិល្បៈ​របស់​ស្ថានីយ៍ទូរទស្សន៍​នានា ។​

ពេជ្រ សោភា ស្រក់​ទឹកភ្នែក ពេល​កំពុង​ច្រៀង​

ពេជ្រ សោភា ស្រក់​ទឹកភ្នែក ពេល​កំពុង​ច្រៀង​

​ជាក់ស្តែង​កាលពី​ថ្ងៃទី ៣០ ខែមករា កន្លងទៅនេះ តារាចម្រៀង​មួយគូ​នេះ បាន​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី «​ខា​រ៉ា​បាវ​»​របស់​ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយ​ទស្សនិកជន ដែល​ទៅ​ទស្សនា​ផ្ទាល់​ក្នុង​កម្មវិធី​នេះ មានការ​គាំទ្រ​តារា​ពីរ​ដួង​នេះ​យ៉ាង​ខ្លាង ។ ហើយ​បទ​ចម្រៀង ដែល​អ្នក​ទាំងពីរ​ច្រៀង​នាពេលនោះ ជា​បទ​ចម្រៀង​បែប រ៉េ​ប ផង និង បទ​ចម្រៀង​បែប មនោសញ្ចេតនា​ផង ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ។

ពេជ្រ សោភា ស្រក់​ទឹកភ្នែក ពេល​កំពុង​ច្រៀង​

ពេជ្រ សោភា ស្រក់​ទឹកភ្នែក ពេល​កំពុង​ច្រៀង​

នៅពេលដែល​នាង ច្រៀង​បទ​« ជីវិត​ក្មេង រើស សំរាម​»​ទស្សនិកជន ដែល​ទស្សនា​ផ្ទាល់​បាន​ទះដៃ ហើយ​ស្រែក​ហោ​យ៉ាង​កងរំពង ។ នៅពេល​កំពុង​ច្រៀង​បទ​នេះ ពេជ្រ សោភា បាន​ស្រក់​ទឹកភ្នែក​ក្នុងពេល​កំពុង​ផ្សាយ​បន្ត​ផ្ទាល់ បានធ្វើ​ឲ្យ​ទស្សនិកជន​មួយចំនួន​មាន​អារម្មណ៍​ក្តុកក្តួល​តាម​នាង​ដែរ ។​ ​សូម​ទស្សនា​រូបភាព​និង​វីដេអូ ចម្រៀង​របស់​នាង​នៅ​ខាងក្រោម​នេះ ៖ ដោយ ហា នាង​

ពេជ្រ សោភា ស្រក់​ទឹកភ្នែក ពេល​កំពុង​ច្រៀង​

ពេជ្រ សោភា ស្រក់​ទឹកភ្នែក ពេល​កំពុង​ច្រៀង​

ពេជ្រ សោភា ស្រក់​ទឹកភ្នែក ពេល​កំពុង​ច្រៀង​