ឃាតកសម្លាប់មិត្តភក្តិ នៅកណ្តាលស្ទឹងយកម៉ូតូ ប្រឈមនឹងជាប់ពន្ធនា គារមួយជីវិត

កណ្តាល៖ ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ក្នុងករណីសម្លាប់មិត្តភ័ក្តិ ប្លន់យកម៉ូតូ រួចយកសពទៅទម្លាក់ចោល រហូតស្អុយរលួយ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ អាចត្រូវប្រឈម នឹងជាប់ពន្ធនាគារអស់មួយជីវិត នេះបើតាមការថ្លែង របស់មន្រ្តីសាលាដំបូង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

មន្រ្តីសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យ ប៉ាត់ តុល ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនបណ្តោះអាសន្ន ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ជនជាប់ចោទអាចនឹង ប្រឈមមុខជាប់ពន្ធនាគារ អស់មួយជីវិត។

សវតារឿង៖ ករណីប្រទះឃើញ សាកសពស្អុយរលួយ នៅក្នុងព្រៃឫស្សី ស្រុកកណ្តាលស្ទឹង ត្រូវបានកម្លាំងនគរ បាលខេត្ត ដឹកនាំដោយ លោក ស្នងការ ធ្វើការស្រាវជ្រាវ ទាំងយប់ទាំងថ្ងៃ រហូតឈានទៅដល់ឃាត់ខ្លួន ជនសង្ស័យ បានម្នាក់ និងខណៈបក្ខពួកម្នាក់ទៀត កំពុងតែរត់គេច ខ្លួន ការឃាត់ខ្លួននេះធ្វើឡើងកាល ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងលំនៅដ្ឋាន របស់ជនសង្ស័យភូមិ ត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ ។

នគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននោះឈ្មោះ ប៉ាត់ តុល ភេទប្រុស អាយុ ២៤ ឆ្នាំ មានមុខរបរកម្មករ សំណង់ ត្រូវជាមិត្តភក្តិជនរងគ្រោះ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។ ចំណែកបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួននោះឈ្មោះ យឺន ចន្ទី ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នកចម្រៀង មានទី លំនៅ ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ចំណេកឯជនរងគ្រោះឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាកសិកររស់នៅភូមិកុកទឹល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ម៉ូតូដែលបាត់ បង់នោះម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ 2015 ពាក់ស្លាកលេខ ភ្នំពេញ1CY-4497 ។

នគរបាលបានបន្តថា កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋដើរកាប់អុសបានប្រទះឃើញសាក សពម្នាក់ស្អុយរលួយសល់តែ គ្រោងឆ្អឹង ភ្លាមៗនោះនគរបាលបានចុះទៅដល់ធ្វើការស្រាវជ្រាវដោយមាន ការដឹកនាំលោកស្នងការ នគរបាលខេត្តកណ្តាល និងមានការចូលរួមពីលោកអធិការ និងកម្លាំងជំនាញធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត អស់រយៈពេល២ថ្ងៃក៏ស្វែងរកឃើញ អត្តសញ្ញាណជនសង្ស័យរួចបានឃាត់ខ្លួននាំយកមកសាកសួរ ក្រោយមកទើបជនសង្ស័យបានសារភាពពី សកម្មភាពដែលខ្លួនបានប្រព្រឹត្ត។

នគរបាលបានបន្តថា កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០១៥ជនរងគ្រោះបានជិះម៉ូតូខាងលើ ទៅដើរលេងបុណ្យអុំទូក រួចក៏បាត់ដំណឹង រហូតជាមួយនិងម៉ូតូ ។ លុះដល់ថ្ងៃទី ៣១ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១១និង ៣០នាទីព្រឹកប្រជាពលរដ្ឋដើរ រកអុសបានប្រទះឃើញសាក សពស្អុយ រលួយនៅក្នុងព្រៃឫស្សីចម្ងាយពីផ្លូវ ប្រហែល១៥០ម៉ែត្រ ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញ បើកការស៊ើបអង្កេតរហូត ឈានដល់កំណត់ មុខសញ្ញានឹងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០២នាក់។

នគរបានបន្តថា បើយោងតាមឆ្លើយសារភាព របស់ជនសង្ស័យនោះបាននិយាយថា កាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល ១៧និង៣០នាទី ជនរង គ្រោះបានជិៈម៉ូតូម្នាក់ឯង ទៅរកខ្លួននៅកន្លែងធ្វើសំណង់ ចេតីយក្នុងវត្តពោធិសាត់ ក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីនាំគ្នា ទៅដើរ លេងបុណ្យអុំទូកនៅភ្នំពេញ តែពេលនោះមិនទាន់ទៅភ្លាមទេ បានជូនខ្លួនមកផ្ទះ ដើម្បីផ្លាស់ខោអាវរួច នាំគ្នាទៅផឹកស្រា នៅផ្ទះម្ចាស់អ័រកាដង់ ក្រោយពីផឹកស៊ីរួចបានបន្ត នាំគ្នាទៅភ្នំពេញ ដើម្បីជក់ថ្នាំញៀននៅ ម្ដុំពេទ្យលោកសង្ឃ រួចបន្តដើរលេងរហូតម៉ោងជិត ៤និង០០នាទី ទើបត្រឡប់មកផ្ទះវិញដោយ ជិះម៉ូតូតាមផ្លូវជាតិលេខ៣ ពេលមកជិតដល់ផ្លូវរទេះ ភ្លើងក្នុងភូមិតាឡឹក ឈ្មោះ យឺន ចន្ទី បាន ធ្វើជាឈឺពោះចង់បត់ ជើងធំហើយបានឲ្យជន រងគ្រោះរកកន្លែងបត់ ជើងពេលនោះជនរងគ្រោះ បានជិះផ្លូវកាត់អែបផ្លូវ រថភ្លើងចូលពីផ្លូវជាតិលេខ៣ ប្រហែល២.០០០ម៉ែត្រ ក៏នាំគ្នាឈប់ម្ដុំព្រៃ ឫស្សី ពេលនោះជនសង្ស័យទាំងពីរ បានឱកាសល្អក៏ធ្វើ សកម្មភាពដោយខ្លួន ចាប់ក្រៀកដៃជនរងគ្រោះ ទៅក្រោយចំណែកឈ្មោះ យឺន ចន្ទី បានយកខ្សែទៅទាក់ក ជនរងគ្រោះរុញផ្កាប់មុខ អង្គុយពីលើរហូតដាច់ខ្យល់ស្លាប់ ទើបនាំគ្នាសែងចូលក្នុង ព្រៃឫស្សីរួចបាន ជិះម៉ូតូឡើងទៅវត្ត ពោធិសាត ហើយឈ្មោះ ចន្ទី បានទុកខ្លួនចោលនៅក្នុងវត្ត រួចគេបានជិះម៉ូតូយកទៅ លក់នៅភ្នំពេញតែម្នាក់ឯង រហូតដល់ម៉ោងជិត៩ ទើប ត្រឡប់មកវិញដោយជិះម៉ូតូឌុប ហើយបាននាំគ្នាទៅផឹកស៊ីនៅម្ដុំវត្ត ស្លែងដោយមិនបានឲ្យលុយ ឬ ប្រាប់ថាលក់បានប៉ុន្មាន នោះទេគ្រាន់តែ នាំដើរលេង នឹងផឹកស៊ីតែប៉ុណ្ណោះ ។

បច្ចុប្បន្នជនសង្ស័យត្រូវ ឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកគេម្នាក់ទៀត កំពុងតែរត់គេចខ្លួន៕

ឃាតកសម្លាប់មិត្តភក្តិ នៅកណ្តាលស្ទឹងយកម៉ូតូ ប្រឈមនឹងជាប់ពន្ធនា គារមួយជីវិត

ឃាតកសម្លាប់មិត្តភក្តិ នៅកណ្តាលស្ទឹងយកម៉ូតូ ប្រឈមនឹងជាប់ពន្ធនា គារមួយជីវិត

ឃាតកសម្លាប់មិត្តភក្តិ នៅកណ្តាលស្ទឹងយកម៉ូតូ ប្រឈមនឹងជាប់ពន្ធនា គារមួយជីវិត

ឃាតកសម្លាប់មិត្តភក្តិ នៅកណ្តាលស្ទឹងយកម៉ូតូ ប្រឈមនឹងជាប់ពន្ធនា គារមួយជីវិត