Huawei Mate 8 មានវត្តមាន នៅទីផ្សារកម្ពុជា បន្ទាប់ទទួលការ កម៉្មងទុកជា មុន

ភ្នំពេញ៖ Huawei Mate 8 រចនាបថថ្មី នៃស្មាតហ្វូនសម័យទំនើប ដែលជាជម្រើសអ្នកជំនួញ និងជាទូរសព្ទ័ ដ៍កំពូលមួយរបស់ Huawei ដែលបាននិងកំពុងទទួលនូវការ ពេញនិយម យ៉ាងខ្លាំនៅបណ្តាប្រទេស មួយួចំនួនលើពិភពលោក និងដាក់សម្ពោធន៍ជាផ្លូវការ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដ៍ធំនៅប្រទេសថៃ កាលពីថ្ងៃ ២៨ មករានេះ បានបើកទទួលការ កម៉្មង់ទុកជាមុន (Pre-Order)ចំពោះអតិថិជន ២០០នាក់ដំបូងនៅកម្ពុជា។

វត្តមានទូរស័ព្ទ Huawei Mate 8 នៅក្នុងទីផ្សារប្រទេសកម្ពុជា មានពីរពណ៌ គឺមាស និងមាសកាហ្វេ ក្នុងតម្លៃធម្មតា ប្រមាណ 600 ដុល្លារ ។ Huawei Mate 8គឺជា ស្មាតហ្វូនសម័យទំនើប សមត្ថភាពកំពូល រួមផ្សំជាមួយនឹងការរចនាដ៍ទាក់ទាញ ដោយតួធ្វើពី អាលុយមីញ៉ូមលោងស្រិល ស្តើង ស្រាល ។

លោក Thomas Liu នាយកប្រតិបត្តិជាន់ខ្ពស់ ផ្នែកអាជីវកម្មស្មាតហ្វូន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា “Huawei បានបំបែកឯតទគ្គកម្ម ក្នុងឆ្នាំ ២០១៥ នេះ ជាមួយនឹងការ កើនឡើងប្រាក់ចំណូល ៧០ភាគរយ ធៀបនឹងឆ្នាំមុន ដែលធ្វើឲ្យទីផ្សារតំបន់ អាស៊ីអាគ្នេយ៍មានសក្ដានុពល យ៉ាងខ្លាំងក្នុងការរីកចម្រើន”។

លោកបានបន្តថា ប្រាក់ចំណេញសរុបរបស់យើង ទទួលបានជាង២០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៥ ស្របពេល ដែលយើង បាននាំចេញស្មាតហ្វូនប្រមាណ ១០៨ លានដើមទូទាំងសកលលោក។ បច្ចុប្បន្ន Huawei គឺស្មាតហ្វូនលំដាប់លេខ 3 ក្នុងពិភពលោក។”

ជាមួយនឹងការកើនឡើងយ៉ាងឆាប់រហ័ស នៅក្នុងពិភពលោក ក្រុមហ៊ុន Huawei កំពុងបន្ត ការផ្ដល់ជូននូវផលិតផលប្រកបដោយ គុណភាពខ្ពស់ និងជម្រើសល្អបំផុត សម្រាប់ទីផ្សារ នីមួយៗ។ ដើម្បីបំពេញតម្រូវការអតិថិជន Huawei Mate 8 ស្មាតហ្វូនទំនើបស៊េរីថ្មី ដំណើរ ការបានលឿន និងមានថាមពលថ្មកាន់បានយូរ ផ្ដល់នូវ “សមត្ថភាពកំពូល” ដល់អ្នកប្រើ ប្រាស់សម័យថ្មី។ កំពូលស្មាតហ្វូនមួយម៉ូ ដែលមួយទៀតគឺ Huawei GR5 ដែលស្មាតហ្វូន G ស៊េរីថ្មី ភ្ជាប់មកនូវជាមួយបច្ចេកវិទ្យា ស្គេនក្រយ៉ៅដៃ កាមេរ៉ាដែលមានសមត្ថភាពខ្ពស់ និង អេក្រង់ដែលមានការរចនាពិសេស សម្រាប់យុវវ័យសម័យថ្មី។

លោក អែម យុទ្ធូ នាយកទីផ្សារ ប្រចាំក្រុមហ៊ុន Huawei នៅកម្ពុជា មានប្រសាសន៍តាមទូរសព្ទ័ថា ”យើងមានក្តីសង្ឃឹមខ្ពស់ចំពោះស៊េរី Huawei Mate 8នេះ ដោយរំពឹង ថានឹងលក់បាន ប្រមាណ 6,000គ្រឿង ក្នុងរយៈពេល 3ខែ ដំបូង ។ ស្មាតហ្វូន Huawei កំពុងទទួលបាននូវប្រជាប្រិយភាព និងមានលក់នៅគ្រប់២៥ ខេត្តក្រុង និងប្រមាណ ៧០០ហាងទូរស័ព្ទធំៗទូទាំងប្រទេស។

Huawei Mate 8 បំពាក់បច្ចេកវិទ្យាទំនើបៗចុងក្រោយ

១. អេក្រង់ធំ ទំហំ 6 អ៊ីញ ។

២. កាមេរ៉ាក្រោយទំហំ 16MPកាមេរ៉ាមុខ ទំហំ 8MP បន្ថែមនូវ បច្ចេកវិទ្យា Focus បានលឿន (Fast and All-focus) ថតច្បាស់ក្នុងទីងងឹត (Low light situation) និងបំពាក់នូវមុខងារ ជាកាមេរ៉ាអាជីព (Professional functions)ដូចជាការជ្រើសរើសISO, S, EV, AF, WB ។

៣. ថាមពលថ្មវិញ គឺលោកអ្នកអាច ប្រើបានពេញ 2 ថ្ងៃ ដោយមិនបាច់បារម្ភសាកថ្ម ដែលមានទំហំរហូតដល់ 4000mAh។

៤. បំពាក់នូវអង្គប្រតិបត្តិការ ពេញដោយគំនិតច្នៃប្រឌិត ខ្ពស់ចុងក្រោយបំផុត Kirin 950 ដែលជួយលោកអ្នកប្រើកាន់តែ លឿន ខ្លាំង និងមានប្រសិទ្ធិភាពខ្ពស់ ។

៥. សុវត្ថិភាព បំផុតជាមួយបច្ចេកវិទ្យា ស្កេនក្រយ៉ៅ ដៃជំនាន់ថ្មី គ្រាន់តែចំណាយពេល ប្រមាណកន្លះវីនាទី រឺតែមួយប៉ប្រិចភ្នែក ដើម្បីដោះសោរ ទទួលទូរសព្ទ័ បិទសំលេងនាឡិការរោទិ និងថតរូបបែបសែលហ្វី ។

៦. Huawei Mate 8គឺជាប្រភេទទូរសព្ទ័ស៊ីម 2 មានបណ្តាញ 4G ទាំងពីរ ដោយអាចប្រើបណ្តាញតភ្ជាប់រហូតដល់ទៅ 200ប្រទេស នៅទូទាំង ពិភពលោក៕

Huawei Mate 8 មានវត្តមាន នៅទីផ្សារកម្ពុជា បន្ទាប់ទទួលការ កម៉្មងទុកជា មុន

Huawei Mate 8 មានវត្តមាន នៅទីផ្សារកម្ពុជា បន្ទាប់ទទួលការ កម៉្មងទុកជា មុន

Huawei Mate 8 មានវត្តមាន នៅទីផ្សារកម្ពុជា បន្ទាប់ទទួលការ កម៉្មងទុកជា មុន