សមត្ថកិច្ចថៃ ចុះចាប់ទំំនិញ អាជីវករខ្មែរ នៅផ្សាររោងគ្លឿ ស្លៀកពាក់ស៊ីវិល បានផ្ទុះហឹង្សាបែកផ្សែងថៃរបួស១០នាក់ ខ្មែរមួយចំនួនត្រូវចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ អាជីវករខ្មែរផ្សាររោងគ្លឿ បានប៉ះទង្គិចគ្នាមួយប្រាវ សមត្ថកិច្ចនិងជនស៊ីវិលថៃ មួយក្រុម ខណះចុះចាប់ទំនិញអាជីវករខ្មែរ ២ទៅ៣តូប តែត្រូវបានក្រុមអាជីវករ រារាំងនិងវាយ រថយន្ត០១គ្រឿង បណ្តាល ឲ្យបែកកញ្ចក់ខ្ទេច ដើម្បីដណ្តើមយកទំនិញរបស់ខ្លួន មកវិញ ។

ហេតុការណ៍ដ៏ក្តៅគគុកនេះ បានកើតឡើងនៅវេលាម៉ោង ជាង១០ព្រឹក ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៦ នៅក្នុងផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ព្រំដែន ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ។

បន្ទាប់ពីប៉ះទង្គិចគ្នាមួយប្រាវ ក្រុមអាជីវករខ្មែរ និងកម្មករអូសរទេះនៅទីនោះ បាននាំគ្នាលើកបំបះរថយន្តថៃ ក្រឡាប់ផ្ងារ ព្រោះឈឺចាប់ ដែលក្រុមសមត្ថកិច្ច និងជនស៊ីវិលមួយក្រុមនេះ តែងតែដើរចាប់ទំនិញពួកគាត់ ពុំមានហេតុផល មកលក្ខណះដូចចោរ ព្រោះពុំមានដីការឬឯកសារផ្លូវច្បាប់ត្រឹមត្រូវ។

ក្នុងហេតុការណ៍ចុះចាប់ទំនិញអាជីវករខ្មែរ និងចាប់ម្ចាស់តូប ត្រូវបានពលរដ្ឋខ្មែរ និងកម្មករជាច្រើន បានជួយវាយរំដោះយកទំនិញ និងមនុស្សមកវិញ កម្ទេចអស់រថយន្ត១គ្រឿង ថៃ១០នាក់បានរងរបួស ។តែពលរដ្ឋខ្មែរមួយចំនួនក៏យ្រូវបានតម្រួតថៃចាប់ខ្លួនយកទៅសួរនាំផងដែរ។

ជុំវិញករណីនេះ ដើមអម្ពិលមិនអាចសុំការអធិប្បាយពីលោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានទេ ព្រោះទូរសព្ទ័ទាក់ទងមិនបាន ។

ព័ត៌មានលម្អិត នឹងផ្សាយជូនបន្តទៀត នាពេលខាងមុខ