Real Madrid សង្ស័យស្មៅនៅ Bernabeu ជាមូលហេតុធ្វើឲ្យ Bale របួស

Real Madrid បានរកឃើញមូលហេតុ ដែលអាចស្រាយបំភ្លឺ ពីរបួសដ៏ញឹកញាប់ របស់កីឡាករ Gareth Bale ដោយសង្ស័យថា ប្រភេទស្មៅដែលកំពុងប្រើនៅកីឡដ្ឋាន Santiago Bernabeu សព្វថ្ងៃគឺជាដើមចមនៃបញ្ហា។ ការជឿជាក់ដូច្នេះដោយសារ ពួកគេទើបតែបាននាំចូល ស្មៅប្រភេទថ្មីពីទីក្រុង Milan ប្រទេសអ៊ីតាលី។

កាលពីដើមរដូវកាល ក្លឹបយក្សអេស្ប៉ាញ បានប្ដូរស្មៅទាំងអស់នៅ Bernabeu ដោយបានទិញចំនួន ២៣ផ្ទាំង ក្រាលលើទីលានមានទំហំ ៨៥០០ ម៉ែត្រក្រឡា។ ស្មៅទាំងនោះជាប្រភេទស្មៅកាត់ (hybrid) ដែលអាចបង្ហូរទឹកបានលឿន និងផ្ដល់ភាពងាយ ស្រួលដល់កីឡាករ ក្នុងការលេងបាល់។

យ៉ាងណាក៏ដោយ ស្មៅប្រភេទថ្មីនោះ ហាក់ផ្ដល់ផលប៉ះពាល់ ដល់ចលនាសាច់ដុំជើងរបស់ Bale បើយោងតាមការ ពិសោធន៍លើទំនាក់ទំនង រវាងសាច់ដុំរបស់អតីតកីឡាករ Spurs ជាមួយនឹងការរត់នៅលើស្មៅ។

របួសទាំងអស់របស់ Bale នៅរដូវកាលនេះសុទ្ធតែ កើតឡើងនៅការ ប្រកួតក្នុងទឹកដី ហើយរបួសចុងក្រោយ ធ្វើឲ្យរូបគេអវត្តមានចំនួន២ ប្រកួតនៅ La Liga៕

Real Madrid សង្ស័យស្មៅនៅ Bernabeu ជាមូលហេតុធ្វើឲ្យ Bale របួស

ប្រភព៖ សប្បាយ