Wenger ថា Arsenal ស្មើ Southampton ដោយសារធ្វើស៊ីមិនកើត

Arsene Wenger អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal យល់ថាក្រុមរបស់លោក អន់ខាងស៊ុតបញ្ចូលទី ទើបបញ្ចប់លទ្ធផលត្រឹមស្មើ ០-០ ទល់នឹង Southampton ក្នុងទឹកដីខ្លួនឯងយប់មិញ និងធ្វើឲ្យកាំភ្លើងធំ ធ្លាក់ទៅចំណាត់ថ្នាក់លេខ៤ នៅ Premier League វិញ។

Wenger ក៏បានផ្ទុះកំហឹងជាមួយ អាជ្ញាកណ្ដាល Lee Mason ថែមទាំងប្រឈមមុខដាក់ គ្នានៅចប់ការប្រកួតផងដែរ មុនពេលប៉ះទង្គិចពាក្យ សម្ដីគ្នាជាមួយអ្នកចាត់ការ Ronald Koeman របស់ Southampton ថែមទៀត។

“យើងលេងបានល្អនៅតង់ទី២ និងបានបង្កើតឱកាស១០ដង។ ទម្រង់លេងដែលយើងចង់បាន គឺបែបនោះ ប៉ុន្តែយើងមិនអាចទទួល បានភាពរីករាយ ព្រោះយើងមិនអាច សម្រេចបានពី ឱកាសល្អទាំងនោះ។ នោះជាអ្វី ដែលខកចិត្ត។ កីឡាករខ្លះ ខូចឱកាសល្អៗច្រើន ពួកគេគួរតែយល់ ហើយការស៊ុតបញ្ចូលទីរបស់ យើងអន់ណាស់ឥឡូវនេះ”។

លទ្ធផលស្មើយប់មិញនេះ បានធ្វើឲ្យ Arsenal ដែលចង់លើកពាន Premier League លើកដំបូងរយៈពេល១២ឆ្នាំ កាន់តែឃ្លាតឆ្ងាយទៀតហើយ ដោយចាញ់ក្រុមកំពូលតារាង Leicester City ៥ពិន្ទុ និងលើក្រុមលេខ៥ Manchester United ចំនួន៥ពិន្ទុ៕

Wenger ថា Arsenal ស្មើ Southampton ដោយសារធ្វើស៊ីមិនកើត

Wenger ថា Arsenal ស្មើ Southampton ដោយសារធ្វើស៊ីមិនកើត

ប្រភព៖ សប្បាយ