Jamie Vardy លត់ក្លឹប ហង្សក្រហម មិនឲ្យតដៃរួច ជួយ​ Leicester​ ឡើងកំពូលតារាង

ក្រុងឡុងដ៏៖ ក្នុងចំណោម២៤ប្រកួតដូចគ្នា នៃក្របខណ្ឌលីក កំពូលអង់គ្លេស ក្លឹប Leicester កំពុងឡើងកូដយ៉ាងខ្លាំង ដោយអាចបន្តឈរ លេខមួយក្នុងតារាង មានពិន្ទុក្នុងដៃ ៥០ ពិន្ទុ ខណៈដែល មេឃខៀវមានតែ ៤៧ ពិន្ទុ ស្ថិតនៅលេខរៀងទី២ នៃតារាង ។

យោងតាមគេហទំព័រ BBC ចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបានឲ្យដឹងថា កីឡាករ Jamie Vardy  បានជួយឲ្យ  Leicester ឈ្នះក្លឹបហង្សក្រហម ក្នុងលទ្ធផល ២-០ នៅពហុកីឡដ្ឋាន King Power Stadium កាលពីរាត្រីយប់មិញ។

Jamie Vardy ជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Leicester  ហើយជ័យជម្នះយប់មិញ ក៏ផ្តើមចេញពីកីឡាកររូបនេះដូចគ្នា នៅនាទីទី៦០ និងនាទី៧២ ។កីឡាករសញ្ជាតិអង់គ្លេស អាយុ២៩ ឆ្នាំ កំពុងតែធ្វើឲ្យក្លឹប ជាច្រើនចាប់អារម្មណ៍  ដោយតាំងពីបើករដូវកាល និងរហូតមកដល់ពេលនេះ Jamie Vardy បានជួយឲ្យក្លឹបខ្លួន ឡើងឈរលើកំពូលតារាង ប្រកួតប្រជែងយ៉ាងចាស់ដៃជាមួយនឹងក្លឹបធំៗ ផ្សេងទៀតក្នុងលីកកំពូលមួយនេះ។

បញ្ជាក់ផងដែរថា Jamie Vardy  នៅរដូវកាល២០១៥-២០១៦ នេះបង្ហាញខ្លួន២៩ លើកដោយរកគ្រាប់បាល់ ១៨គ្រាប់ជូនក្លឹប និងទទួលបានកាតលឿង៦កាត៕