​បន្លែ​ទាំង​៧​មុខ​ដែល​អាច​ការពារ​ថ្លើម​អ្នក​

​បន្លែ​ទាំង​៧​មុខ​ដែល​អាច​ការពារ​ថ្លើម​អ្នក​

​នៅក្នុង​បន្លែ​មួយចំនួន​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​ថ្លើម​អ្នក​បាន ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​បន្លែ​ទាំង​៧​មុខ​ដែល​អាច​ជួយ​ការពារ​ថ្លើម​អ្នក​ឲ្យមាន​សុខ​ភាពល្អបាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ខ្ទឹម​ស​
នៅក្នុង​ខ្ទឹមស​នេះ​មាន​វីតាមីន​A B1​និង​C ដែល​អាច​ជួយ​អ្នក​ទប់ស្កាត់​នឹង​មេរោគ​ផ្សេងៗ និង​ជាតិពុល​ផ្សេងៗ​ដែល​មិន​ងាយ​ធ្វើឲ្យ​អ្នក​មាន​ជំងឺថ្លើម​ឡើយ ម្យ៉ាងទៀត​វា​ក៏​ជួយ​ធ្វើឲ្យ​សរសៃឈាម​អ្នកមិន​ងាយក​ករឹង​ដែរ​។​

ត្រកួន​
នៅក្នុង​ត្រកួន​មាន​សារធាតុ​ជាច្រើន ហើយក៏​មាន​សារធាតុ​ពិសេស​ម្យ៉ាង​ដែល​អាច​ជួយ​ចាប់​យក​ជាតិពុល​ពី​ក្នុង​ពោះវៀន ក្រពះ និង​ថ្លើម​ដែរ ដូចនេះ​អ្នក​អាច​ពិសារ​វា​បាន នោះ​វា​នឹង​ជួយ​ការពារ​ថ្លើម​អ្នក​ឲ្យមាន​សុខភាព​ល្អ​ជាមិនខាន​ឡើយ​។​

ផ្សិត​
នៅក្នុង​ផ្សិត​មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​ថ្លើម​អ្នក​ដូចគ្នា​ថែមទាំង​អាច​ជួយ​តម្រូវ​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ទៀតផង មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ជួយ​ទប់ស្កាត់​មិន​ឲ្យ​អ្នក​មាន​អា​ការៈហើមឡើយ​។​

ត្រចៀកកណ្តុរ​ក្រៀម​
នៅពេល​ដែល​អ្នក​បរិភោគ​ត្រចៀកកណ្តុរ​ក្រៀម​នេះ​យូរ វា​នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម បញ្ចុះ​កាឡូរី ការពារ​មិន​ឲ្យ​សរសៃឈាម​អ្នក​កក​រឹង ថែម​ទាំង​ជួយ​បង្កើន​ប្រពន្ធ័​ការពាររាងកាយ​ឲ្យ​រឹងមាំ​ទៀត​ផង​។​

ការ៉ុត​
នៅក្នុង​ការ៉ុត​នេះ​មាន​វីតាមីន​A និង​សារធាតុចិញ្ចឹម​ជាច្រើន​ទៀត​ដែល​អាច​ជំនួយ​ដល់​ក្រពះ​អ្នក ធ្វើឲ្យ​វា​ឆាប់​រំលាយ​អាហារ ជាងនេះទៅទៀត​វា​អាច​ជួយ​ការពារ​ជំងឺមហារីក​អ្នក​មិន​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។​

ប៉េង​ប៉ោះ​
នៅក្នុង​ប៉េងប៉ោះ​នេះ​មាន​វីតាមីន​C B1 B2 និង​សារធាតុ​ជាច្រើន​ទៀត ដែល​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច វា​នឹង​ជួយ​កំចាត់​ជាតិពុល​ក្នុង​ខ្លួន​អ្នក​ឲ្យអស់ ម្យ៉ាងទៀត​ថែមទាំង​អាច​ធ្វើឲ្យ​ឈាម​អ្នក​ត្រជាក់ ហើយ​អាច​ការពារ​ថ្លើម​អ្នក​ដូចគ្នា​។​

ត្រឡាច​
ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​ត្រឡាច​រួច វា​នឹង​ជួយ​ធ្វើឲ្យ​រាងកាយ​អ្នក​ត្រជាក់ មិន​មាន​អាការៈ​ក្តៅ​ក្នុង​ឡើយ ជាងនេះទៅទៀត​សំបក​នៃ​ត្រឡាច​អាច​ជួយ​អ្នក​មិនឲ្យ​មាន​អា​ការៈហើមឡើយ ដូចនេះ​អ្នក​អាច​បរិភោគ​ច្រើន​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។