​ស្រី​ស្អាត​បោះ​បង់​ឱកាស​ក្លាយ​ជា​បវរកញ្ញាអាមេរិក ​ដើម្បី​កែ​​ភេទ​ជា​ប្រុស​វិញ


​ស្រី​ស្អាត​បោះ​បង់​ឱកាស​ក្លាយ​ជា​បវរកញ្ញាអាមេរិក ​ដើម្បី​កែ​​ភេទ​ជា​ប្រុស​វិញ

អតីត​បេក្ខភាព​បវរកញ្ញា​​​​ម្នាក់​បាន​ចេញ​មុខ​ប្រាប់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​បោះ​បង់​ចោល​ឱកាស​ក្លាយ​ជា​បវរកញ្ញា​អាមេរិក​ដើម្បី​ធ្វើ​ជា​មនុស្ស​ប្រុស​វិញ។

 

​ស្រី​ស្អាត​បោះ​បង់​ឱកាស​ក្លាយ​ជា​បវរកញ្ញាអាមេរិក ​ដើម្បី​កែ​​ភេទ​ជា​ប្រុស​វិញ

 

Ashton Cloby អាយុ ២៣​ឆ្នាំ មក​ពី​រដ្ឋ Ohio សហរដ្ឋ​អាមេរិក​ ដែល​ធ្លាប់​ជា​ស្រី​ស្អាត​សក់​​វែង​ពណ៌​ទឹក​មាស​ពី​មុន​នោះ សព្វ​ថ្ងៃ​គឺ​ជា​បុរស​ពោរពេញ​ដោយ​សាច់​ដុំ​មួយ​រូប​និង​កំពុង​តែ​រស់​នៅ​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន។ អតីត​ស្រី​ស្អាត​ដែល​ចាប់​ផ្ដើម​ចូល​ប្រឡូក​ក្នុង​ការ​ប្រកួត​សម្រស់​តាំង​ពី​អាយុ ១៧​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា កាល​ពី​នៅ​ក្មេង​មិត្តភ័ក្ដិ​របស់​នាង​តែង​តែ​ច្រណែន​នឹង​រូប​សម្បត្តិ​របស់​នាង​ជា​និច្ច។

 

​ស្រី​ស្អាត​បោះ​បង់​ឱកាស​ក្លាយ​ជា​បវរកញ្ញាអាមេរិក ​ដើម្បី​កែ​​ភេទ​ជា​ប្រុស​វិញ

Ashton ដឹង​ថា​ខ្លួន​ឯង​ខុស​ពី​មនុស្ស​ស្រី​ដទៃ​ទៀត​តាំង​ពី​ខ្លួន​នៅ​ក្មេង​មក​ម្ល៉េះ តែ​ដោយ​សារ​តែ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​តែងតែ​សរសើរ​​នាង​ស្អាត ទើប​ធ្វើ​ឲ្យ​នាង​កាន់​តែ​ពិបាក​ក្នុង​ការ​សារភាព​ថា​ខ្លួន​ស្រលាញ់​ភេទ​ដូច​គ្នា។ “ម្ដាយ​របស់​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​រាំ​របាំ​បាឡេ និង​ស្លៀក​រ៉ូប តែ​ខ្ញុំ​គឺ​ជា tomboy ម្នាក់​ហើយ​ខ្ញុំ​ចូល​ចិត្ត​លេង​បាល់​ឱប។ នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ជាង​នេះ​បើ​ខ្ញុំ​ជា​មនុស្ស​ប្រុស​ម្នាក់ តែ​ដោយ​សារ​តែ​អ្នក​រាល់​គ្នា​សរសើរ​ថា​ខ្ញុំ​ស្អាត ដូច​នេះ​ហើយ​ខ្ញុំ​បាន​បោះ​​បង់​ចោល​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ឯង​ ហើយ​ធ្វើ​តាម​អ្វី​ដែល​អ្នក​រាល់​គ្នា​រំពឹង​ទុក​វិញ​។ នៅ​ចុង​បញ្ចប់ ខ្ញុំ​បាន​សារភាព​ថា ខ្ញុំ​ស្រលាញ់​ស្រី​ដូច​គ្នា​នៅ​អាយុ ១៣​ឆ្នាំ”។

 

​ស្រី​ស្អាត​បោះ​បង់​ឱកាស​ក្លាយ​ជា​បវរកញ្ញាអាមេរិក ​ដើម្បី​កែ​​ភេទ​ជា​ប្រុស​វិញ

 

​ស្រី​ស្អាត​បោះ​បង់​ឱកាស​ក្លាយ​ជា​បវរកញ្ញាអាមេរិក ​ដើម្បី​កែ​​ភេទ​ជា​ប្រុស​វិញ

ជា​មួយ​នឹង​រូប​សម្បត្តិ​លេច​ធ្លោ​របស់​ខ្លួន Ashton ត្រូវ​បាន​គ្រូ​បង្វឹក​បវរកញ្ញា​ចាប់​អារម្មណ៍​នៅ​អាយុ ១៧ ឆ្នាំ​ ហើយ​នាង​បាន​ចូល​រួម​ប្រកួត​ក្នុង​ការ​ប្រលង​សម្រស់​តូច​ធំ​ចំនួន ៦ ក្នុង​រយៈពេល​២​ឆ្នាំ​និង​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន។ “ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​គឺ​បវរកញ្ញា​រដ្ឋ Ohio ដែល​អាច​នឹង​មាន​ឱកាស​ក្លាយ​ជា​បវរកញ្ញា​អាមេរិក។ កំឡុង​ពេល​ប្រកួត​ក្នុង​កម្មវិធី​នេះ ខ្ញុំ​ពិត​ជា​ធុញថប់​មែន​ទែន។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​មាន​អនាគត​ភ្លឺ​ស្វាង​បើ​សិន​ជា​ខ្ញុំ​នៅ​ប្រកួត​តទៅ​ទៀត តែ​ពេល​នោះ​ខ្ញុំ​ទ្រាំ​លែង​បាន​​ទៀត​ហើយ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​ប្រកួត​ទាំង​អស់​នោះ”។ ពេល​នោះ​ម្ដាយ​របស់ Ashton ខូច​ចិត្ត​យ៉ាង​ខ្លាំង និង​មិន​និយាយ​រក​នាង​អស់​ជា​ច្រើន​ខែ។

 

​ស្រី​ស្អាត​បោះ​បង់​ឱកាស​ក្លាយ​ជា​បវរកញ្ញាអាមេរិក ​ដើម្បី​កែ​​ភេទ​ជា​ប្រុស​វិញ

 

Ashton និង​មិត្ត​ស្រី

Ashton ចាប់​ផ្ដើម​ចាក់​អ័រម៉ូន​មនុស្ស​ប្រុស​នៅ​​អាយុ ២០​ឆ្នាំ។ ១ ឆ្នាំ​ក្រោយ​មក​លោក​បាន​វះកាត់​ កាត់​សុដន់​ទាំង​សង​ខាង​ចោល។ ប្រាក់​នៃ​ការ​ធ្វើ​ការ​វះកាត់​នេះ​គឺ​ ៨០០០​ដុល្លារ​ហើយ​ត្រូវ​ចំណាយ​ដោយ​ឪពុក​របស់​និស្សិត​ផ្នែក​កិច្ច​ការ​សាធារណៈ​រូប​នេះ។ បុរសកែ​ភេទ​​វ័យ ២៣ រូប​នេះ​កំពុង​តែ​មាន​គម្រោង​កែ​ប្រដាប់​ភេទ​នៅ​ថ្ងៃ​ខាង​មុខ៕

 

ចុចអាន៖វិចិត្រករ​ម្ហូប​អាហារ​​អាមេរិក​យក hot dog ច្នៃ​ធ្វើ​តួ​ព្រះនាង Disney

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail