ទិនហ្វី​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាំ​យូរ​ពេក រហូត​ដល់​កើត​អំពើ​ហិង្សា


ទិនហ្វី​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាំ​យូរ​ពេក រហូត​ដល់​កើត​អំពើ​ហិង្សា

អ្នករៀប​ចំ​​បាន​លុប​ចោល​កម្មវិធី​​​​ជួប​ជុំ​មួយ​របស់​តារា​កំប្លែង​ហុងកុង Stephen Chow (ទិនហ្វី) ភ្លាម​ៗ​ក្រោយ​មាន​អ្នក​គាំទ្រ​ប៉ុន្មាន​នាក់​បាន​បង្ក​ភាព​ចលាចល​។ មូលហេតុ​​ដែល​មាន​បញ្ហា​បែប​នេះ​ ដោយ​សារ​ពួកគេ​បាន​ឈរ​ចាំ​ Stephenច្រើន​ម៉ោង​ពេក។ នេះ​តាម​សារព័ត៌មាន Sina។

 

ទិនហ្វី​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាំ​យូរ​ពេក រហូត​ដល់​កើត​អំពើ​ហិង្សា

 

តាម​វីដេអូ​មួយ​ដែល​បង្ហោះ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៣ ខែ កុម្ភៈ បាន​បង្ហាញ​ពី​សកម្មភាព​​រារាំង​រវាង​សន្តិសុខ​និង​អ្នកគាំទ្រ។ ចំពោះ​រឿង​រាវ​នេះ​ក្រុម​រៀប​ចំ​កម្មវិធី​បាន​ចេញ​មក​បញ្ជាក់​និង​ទទួល​ខុស​ត្រូវ​ថា​៖”ពួក​យើង​មាន​គម្រោង​ប្រារព្ធ​កម្មវិធី​នៅ​ពេល​ល្ងាច​ថ្ងៃ​ទី ២ ខែកុម្ភៈ​ ប៉ុន្តែ​គាប់​ជួន​កម្មវិធី​​មាន​ការ​អុកឡុក​ពី​អ្នក​គាំទ្រ​បែប​នេះ ដោយ​ពួក​គេ​មិន​ធ្វើ​តាម​សន្តិសុខ​នៅ​ទី​នោះ​សោះ”។
​​​​​​​​​​​​​​

និយាយ​ពី​ទិនហ្វី​វិញ លោក​ក៏​បាន​បង្ហាញ​ពី​កំហុស​របស់​ខ្លួន​​ដោយ​មិន​មាន​ទៅ​ទាន់​ពេល​ថា​៖”ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ទៀត​ទេ ក្រៅ​ពី​ពាក្យ​សុំទោស​ទៅ​អ្នក​គាំទ្រ​និង​ក្រុម​ការងារ​រៀប​ចំ​កម្មវិធី​ទាំង​អស់”៕

 

ទិនហ្វី​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាំ​យូរ​ពេក រហូត​ដល់​កើត​អំពើ​ហិង្សា

 

ទិនហ្វី​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាំ​យូរ​ពេក រហូត​ដល់​កើត​អំពើ​ហិង្សា

 

ចុចអាន៖ទិនហ្វី ប្រកាស​​ដក​ខ្លួន​ពី​ភាពយន្ត​បែប​កំប្លែង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​ zing