រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ​របស់​ប៉ុស្តិ៍​លេខ​៥​ ក្រុង​ពាលី​ព្រឹក​មិញ​​នេះ​លោក ស៊ិន សុផាត តំណាង​ឲ្យ ស្ថានីយ​ទូរទស្សន៍​​កងយោធពលខេមរភូមិន្ទ​ប៉ុស្ដិ៍លេខ៥ មាន​ប្រសាសន៍​ថា​​ជា​ប្រភេទ​រឿង​ដែល​ឆ្លុះ​បង្ហាញ​ពី​ជីវភាព​​រស់​នៅ​របស់​ខ្មែរ​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​ និង​​​មាន​បំណង​លើក​តម្កើង​ប្រពៃ​ណី​វប្បធម៌​ខ្មែរ​ ដែល​មាន​តាំង​ពី​បរម​បុរាណ​មក។

លោក ស៊ិន សុផាត ថ្លែង៖ “​បាទ…​កន្លង​មក​យើង​ឃើញ​ថា​រឿង​ខ្មែរ​ភាគ​ច្រើន​ថត​នៅ​ទី​ក្រុង​ សម្បូរ​ទៅ​ដោយ​ម៉ូតូ​ឡាន ប៉ុន្តែ​រឿង​ថ្មី​របស់​ប៉ុស្តិ៍​លេខ​៥​នេះ​ គឺ​ខាង​ក្រុម​ការងារ​និង​អ្នក​ដឹក​នាំ​បាន​ច្បិច​យក​ទិដ្ឋភាព​ និង​របៀប​របប​នៃ​ការ​រស់​នៅ​របស់​ខ្មែរ​ ការ​ស្លៀក​ពាក់​ក៏​ស្ដែង​ឡើង​នៅ​តាម​របៀប​ស្រុក​ស្រែ​ចម្ការ​ដែរ”។

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

​រឿង​ភាគ​ថ្មី​​នេះ​បន្ទាប់​ពី​រឿង “​ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា”​ លោក​ ស៊ិន សុផាត មិន​បាន​លាក់​លៀម​ទេ​ថា​ រឿង​នេះ​គឺ​ច្នៃ​ចេញ​ពី​រឿង​ថៃ​កែ​សម្រួល​​មក​ក្លាយ​ជា​ខ្មែរ ដោយ​លោក​អះ​អាង​ថា​ ធម្មតា​ការងារ​ដំបូង​គឺ​តែង​នៅ​មាន​ចន្លោះ​ខ្វះខាត​ដូច្នេះ​ ទាមទារ​បក​ប្រែ​ពី​រឿង​ថៃ​មក​សិន​។

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

រឿង​ថ្មី​នេះ​ លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ នៅ​តែ​សហការ​ជាមួយ​ក្រុម​ការងារ​ថៃ​ដដែល​ ក្នុង​នោះ​មាន​ទាំង​ផលិត​ករ​ខ្មែរ​ និង​ថៃ​ដុត​ដៃ​ជើង​ជាមួយ​គ្នា។ ទោះ​​យ៉ាង​ណា​ លោក​ចង់​បញ្ជាក់​ថា​មិន​មែន​ត្រូវ​ធ្វើ​បែប​នេះ​រហួត​នោះ​ទេ តទៅ​ថ្ងៃ​មុខ​ ខាង​ផលិត​ករ​ខ្មែរ​នឹង​មាន​គម្រោង​ផលិត​រឿង​ដែល​ជា​ស្នាដៃ​ខ្មែរ​សុទ្ធ​សាធ ហើយ​​នឹង​បក​ប្រែ​ជា​ភាសា​បរទេស​ដើម្បី​បាន​យក​ទៅ​បង្ហាញ​នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​។

​​​រឿង “វាលស្រែ​ស្នេហ៍​ខ្ញុំ​”​ចូលរួម​សម្តែង​ដោយ កញ្ញា រីយ៉ា លោក ណាខុន យឹម សម្បត្តិ នាយ​ពាង ព្រម​តាំង​តារា​កិត្តិយស​ជា​ច្រើន​ដួង​ទៀត​៕

 សកម្មភាព​ក្រុង​ពាលី​ព្រឹកមិញ​នៅ​សណ្ឋាគារ​សូហ្វីតែល​៖

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​
រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

រឿង​ថ្មី “វាលស្រែ​ស្នេហ៍​ខ្ញុំ​” ថត​បែប​ស្រុក​ស្រែ​ចម្ការ​សុទ្ធសាធ​

អត្ថបទ​៖ ថា ម៉ាលីដា