Couple Run ព្រឹត្តិការ​ណ៏​រត់​ជា​គូ​ដើម្បី​រួមចំនែក​ជួយ​ទៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា និង​បញ្ជាក់​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់

ភ្នំពេញ​: ព្រឹត្តិការ​ណ៏​រត់​ជា​គូ “Couple Run”​នឹងត្រូវ​ធ្វើឡើង​ចំ​ថ្ងៃទី​១៤​កុម្ភៈ ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង ៨:៣០ នាទី​យប់ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។ ព្រឹត្តិការ​ណ៏​នេះ​គឺ​ដើម្បី​ចូលរួម​បរិច្ចាគ​ជួយ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​តាមរយៈ​ការលក់​សំបុត្រ និង​បង្ហាញ​អត្ថន័យ​ពិត​នៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​រវាង​ប៉ា​ម៉ាក់ បងប្អូន គូ​ស្វាមីភរិយា គូសង្សារ មិត្ត​ភ័ក្ដិ មិនមែន​ដូចជា​យល់ច្រឡំ​មួយចំនួន​ដែល​យល់ថា​ជា​ថ្ងៃ​ត្រូវមាន​សម្ព័ន្ធភាព​ផ្លូវភេទ​នោះទេ​។​

​អ្នកចូលរួម​ទាំងអស់​នឹងត្រូវ​រត់​លក្ខណៈ​ជា​គូ​ដោយមាន​ចងដៃ​ជាប់​គ្នា​នៅក្នុង​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។ ព្រឹត្តិការណ៍​នេះ​ក៏​នឹងមាន​ការប្រគំ​តន្ត្រី ដោយមាន​ការចូលរួម​ពី​តារាចម្រៀង​ល្បីៗ ដូចជា កញ្ញា មាស សុខ​សោភា លោក Jimmy Kiss លោក ហេង វិទូ ខ្មែរ​តស៊ូ និង​លោក ទ្រី សក្កដា (Ah Da Sakada) ជាដើម​។​

​ក្នុង​ព្រឹត្តិការ​ណ៏​“Couple Run” ថ្ងៃទី ១៤ កុម្ភៈ នេះ​ផងដែរ​គឺមាន​ការផ្ដួចផ្ដើម​រៀបចំ​ពី Ice Watch​ដែលមាន​ការចូលរួម​ឧបត្ថម្ភ​ធំ​ពីស​ហព​ន្ធ័​ខ្មែរ​អត្ត​ពលិកម្ម​ស្ម​គ្រ័​ចិត្ត និង​ក្រ​សូង​អប់រំ​យុវជន និង កីឡា​។​ការសហការ​ដោយ​Phillip Bank , True money , Ice park , Berroca,  Yadah cosmetic and Make up ,Deluxe Chicken , Libresse, JM Asia, Legend, Freeze និង Cam-Idea​ដែល​ក្នុងនោះ​ក៏មាន ក្រុមហ៊ុន​ឌី​ជី អ៊ីនធឺណិត បាន​ចូល​រួមសហការ​ឧបត្ថម្ភ​ក្នុងន័យ​មួយ​ដើម្បី​ជាការ​ជួយ​ដល់​សង្គមជាតិ ក៏ដូចជា​ការបង្ហាញ​អត្ថន័យ​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់​ផងដែរ​។​

​ចំនួន ៥០% ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​នៃ​ព្រឹត្តិការ​ណ៏ Couple Run នេះ​គឺ​នឹងត្រូវ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​។ ប្រិយមិត្ត​អាច​រក​ទិញ​សំបុត្រ​បាន​ក្នុងតម្លៃ ៦ ដុល្លារ​នៅតាម​ទីតាំង​៖
១. សាខា ice-watch ព្រះមុនីវង្ស (០៧៧ ៧៥ ១០០០)
២. Ice Park ផ្សារ​ទំនើប​អ៊ី​អន​ជាន់​ទី​៤ (០៨១ ៥១៧ ៥៥៥)
៣. ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​
៤. ហាង Deluxe Chicken មាត់ទន្លេ​ជិត Khmer Royal (០១៦ ៥៨ ៥៨ ៨៣)
៥. តាម​សាលា និង​សាកលវិទ្យាល័យ​មួយចំនួន​ដែលមាន​ក្រុម​ស្ម័គ្រចិត្ត​របស់ ice-watch ។​

​ប្រិយមិត្ត​ក៏​នឹង​ទទួលបាន​ការផ្ដល់ជូន​ពិសេស​ពី​ការទិញ​សំបុត្រ​ចូលរួម​ផងដែរ​៖
– អាវយឺត​ដ៏​ស្រស់ស្អាត​មួយ​, cheer balloon មួយ និង​កងដៃ​មួយ​របស់ ice-watch
– ទឹកបរិសុទ្ធ​មួយ​ដប ទឹក​ផ្លែឈើ Freeze មួយ​កំប៉ុង​
– សំបុត្រ​ជិះ​ស្គី​ទឹកកក​ពី Ice Park បញ្ចុះតម្លៃ ៥០%
– កាដូ​ពី Libresse
– កាត​បញ្ចុះតម្លៃ​សម្រាប់ Deluxe Chicken
 
​កាន់តែ​ពិសេស​! សម្រាប់​អ្នក​ដែល​ទិញ​សំបុត្រ​បាន​មុន នឹង​ទទួលបាន​៖
– សំបុត្រ​ជិះ​ស្គី​ទឹកកក Free 100% ពី ICE Park
– កាដូ​ពី​ផលិតផល​កូរ៉េ Yadah
– សំបុត្រ​កុន​2D, Popcorn និង​កូ​កា កូ​ឡា នៅ Legend Cinema
– Vitamin Beroca

​កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​! សប្បាយ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ និង​ចូលរួមចំនែក​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​!

Couple Run ព្រឹត្តិការ​ណ៏​រត់​ជា​គូ​ដើម្បី​រួមចំនែក​ជួយ​ទៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា និង​បញ្ជាក់​ពី​ទិវា​នៃ​ក្ដី​ស្រលាញ់