​នាយប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គ្រួស កំពុង​ប្រមូល​ផល ពី​ប្រជាពលរដ្ឋ និង​អាជីវករ នៅតាម​ព្រំដែន

ស្វាយរៀង: នាយប៉ុស្តិ៍​នគរបាល ការពារ​ព្រំដែន​គ្រួស ស្ថិតនៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង កំពុង​អង្គុយចាំ​ប្រមូល​ផល ពី​ប្រជាពលរដ្ឋ ដែល​ឆ្លងកាត់​តាម​ច្រករបៀង​មួយ​នេះ ត្រូវតែ​បង់លុយ ទៅតាម​ប្រភេទ​ម៉ូតូ និង​រថយន្ត​តូចធំ ហើយ​មិនអាច​គេច​ផុតពី លោកនាយ​ប៉ុស្តិ៍ ដែល​បានដាក់​កំលាំង ឲ្យ​យាម​ទាំងយប់​ទាំង​ថ្ងៃ ឲ្យ​រួចផុត​នោះទេ​។

​បើតាម​សមត្ថកិច្ច ឈរជើង​នៅ​ទីនោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​៖ លោក ម៉ៅ ភិន​រតនា ជា​នាយ​ប៉ុស្តិ៍នគរបាល ការពារ​ព្រំដែន​គ្រួស បានដាក់​កំលាំង ឲ្យ​កូនចៅ​របស់ខ្លួន ចាំ​យកលុយ នៅ​មាត់ទ្វារ​ច្រកព្រំដែន ដែល​ប្រជាពលរដ្ឋ ឆ្លងកាត់​ដូចជា ម៉ូតូ​ត្រូវ​បង់ ១ ម៉ឺន​ដុង ទៅ​៥​ម៉ឺន​ដុង និង​រថយន្ត​តូច ធំ ពី​១​សែន ទៅ​២​សែន​ដុង ទើប​អាច​ឆ្លងកាត់​បាន​។ ដោយឡែក តែ​រថយន្ត​ដឹកស្រូវ និង​រថយន្ត​ដឹក​អេតចាយ ៥​ម៉ឺន​លុយ​ខ្មែរ មាន​ជាច្រើន​គ្រឿង ក្នុង​មួយថ្ងៃៗ ផងដែរ​។

​បើតាម​ប្រជាពលរដ្ឋ នៅ​ទីនោះ បាន​រអ៊ូរទាំ​ថា​៖ បើ​ដឹកទំនិញ​បន្តិចបន្តួច ត្រូវតែ​បង់លុយ ហើយ​នៅពេល យក​ទំនិញ មក​លក់​វិញ​នោះ គឺ លក់​ពុំ​សូវ​ជា​ដាច់​ទេ ពីព្រោះ​មាន​ជនជាតិ​វៀតណាម មក​លក់​នៅ​ទឹកដី របស់​ខ្មែរ​ដែរ ហើយ​លក់​ក្នុង​តម្លៃថោក ជាង​ទំនិញ​របស់​ពួកគាត់ ទិញ​បោះ​ដុំ​ទៅទៀត​។​

​ប្រភពពី​ប្រជាពលរដ្ឋ និង​អាជីវករ បាន​ឲ្យ​ដឹង​ទៀតថា​៖ បើ​លោកនាយ​ប៉ុស្តិ៍នគរបាល ការពារ​ព្រំដែន​គ្រួស តែ​បន្ត​ឲ្យ​ជនជាតិ​វៀតណាម មក​លក់ដូរ តាម​អំពើ​ចិត្ត​ទៀត​នោះ តើ​ថ្ងៃក្រោយ ពួកគាត់​រកស៊ី​ម្ដេចទៅ បើ​ជនជាតិ​វៀតណាម ទាំងអស់នោះ ចូលមក​លក់ដូរ ពេញ​តែ​ស្រុក ហើយ​ពួកគាត់​បាន​សំណូមពរ ដល់​អាជ្ញាធរ ឬ​សមត្ថកិច្ច មេត្តាជួយ​អន្តរាគមន៍ កុំ​ឲ្យ​ជនជាតិ​វៀតណាម ទាំងអស់់នោះ មក​លក់​ច្រើនពេក​។
​ពាក់ព័ន្ធ​ក្នុងករណី​ប្រជាពលរដ្ឋ រអ៊ូរទាំ​ខាងលើនេះ អ្នកសារព័ត៌មាន​យើង ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ម៉ៅ ភិន​រតនា ដែលជា​នាយប៉ុស្តិ៍​នគរបាល ការពារ​ព្រំដែន​គ្រួស បានឡើយ ពីព្រោះ​លោក ជា​មនុស្ស​ចូលចិត្ត​ស្ងៀមស្ងាត់ មិន​ចូលចិត្ត​អ្នកសារព័ត៌មាន​ផងដែរ សូម្បីតែ​អ្នកសារព័ត៌មាន ទៅសុំ​ជួប ក៏ដោយ គឺ​នៅ​សម្ងំ​នៅតែ​ក្នុង​ប៉ុស្តិ៍ ចាំ​យកលុយ​តែប៉ុណ្ណោះ សង្ស័យ​មាន​ខ្នង ជា​អ្នកធំ​នៅ​ពីក្រោយ​៕V​