ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

អ្នក​រៀបចំ​ការ​ប្រកួត​បាល់ឱប​អា​មេ​រិ​ក​(NFL)​បាន​ប្រកាស​ជា​ផ្លូវការ​ថា នាង​Lady Gaga តារាចម្រៀង​ដ៏​ល្បី​របស់​អា​មេ​រិ​ក​កំពុង​ត្រៀមខ្លួន​ឡើង​ច្រៀង​ចម្រៀង​ជាតិ​អា​មេ​រិ​ក​មុន​ការ​ប្រកួត​បាល់ឱប​ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ ខាង​មុខ ។

ក្របខ័ណ្ឌ​បាល់ឱប​អា​មេ​រិ​ក​(NFL)​បាន​ជ្រើស​យក​តារាចម្រៀង​Lady Gaga ធ្វើ​ជា​អ្នក​ច្រៀង​បទ​ចម្រៀង​ជាតិ​អា​មេ​រិ​ក​«The Star-Spangled Banner» មុន​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​បាល់ឱប​លើក​ទី​៥០​នៅ​ទីលាន​ប្រកួត Levi’s Stadium ក្នុង​ទីក្រុង​Santa Clara ចុង​ស​ប្ដា​ហ៍​នេះ ។

ការ​ប្រកួត​បាល់ឱប​លើក​នេះ​អាច​ហៅ​បាន​ថា ជា​ការ​ប្រកួត​បែប​កម្សាន្ត​សប្បាយ​ព្រោះ​មាន​វត្តមាន​សិល្បករ​-​សិល្ប​ការិនី​ល្បី​ៗ​ជា​ច្រើន​នាក់​នាក់​ចូលរួម​ដូច​ជា​នាង​Lady Gaga ជាដើម ៕