ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ២០១៦ ថា កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន នៅ​ប៉េ​កាំ​ង ធ្វើ​យ៉ាងណា​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កើនឡើង​ដល់​៥.០០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ខាង​មុខ​។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ពេល​លោក​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តររដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ចិន​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នេះ​ជា​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​។ កិច្ចប្រជុំ​នេះ ដើម្បី​​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន​។ លោក​បាន​អះអាង​ថា កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​នេះ​នឹង​មាន​លទ្ធផល​ល្អ​សម្រាប់​ប្រទេស​ជាតិ​យើង ប្រជាជន​យើង​ដូច​កាលពី​កិច្ចប្រជុំ​លើកមុខ​ៗ​ដែរ​។

លោក​ឧបនាយករ​ដ្ខ​មន្ត្រី​បាន​បញ្ជាក់​ថា ទី​១-​កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​ធ្វើ​យ៉ាងណា​ឲ្យ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​ដល់​៥.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ ខាង​មុខ​។ ទី​២-​ក្នុង​កំណើន​ទំហំ​ពាណិជ្ជកម្ម​នេះ​ប្រទេស​ចិន នឹង​ទិញ​កសិផល​ពី​កម្ពុជា​ជា​ច្រើន រួម​មាន​ដូច​ជា កៅស៊ូ​ក្រែប ម្ស៉ៅ​ដំឡូង​មី​ស្ងួត ម្រិច និង​ស្ករ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​អ្នកកាសែត​មុន​ចេញដំណើរ លោក​សង្ឃឹមថា កិច្ចប្រជុំ​នេះ ប្រទេស​ចិន​នឹង​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​យើង​នៅ​តាម​ទី​ជនបទ​មាន​ជីវភាព​កាន់តែ​កើនឡើង ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ធ្វើ​ម៉េច​ឲ្យ​មាន​ជីវភាព​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ កិច្ចប្រជុំ​លើក​ទី​៣ នេះ ក៏​នឹង​អាច​បង្កើន អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​យើង ដោយ​រាជរដ្ឋាភិបាល​បាន​កំណត់​កំណើន​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​៧% ក្នុង​មួយ​ដែល​អាទិ៍ភាព​ទី​២ ធនធានមនុស្ស​និង​សម្ភារៈ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​បាន​យើង​ត្រូវការ​ធនធានមនុស្ស​។ ទន្ទឹម​នឹង​នេះ ការ​ប្រជុំ​នេះ​នៅ​ពេល​អនាគត​ទៅ​មុខ​ទៀត​នឹង​មាន​លទ្ធភាព​កសាង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ប្រទេស​កម្ពុជា​ច្រើន​ថែម​ទៀត និង​ពង្រឹងពង្រីក​វិស័យ​កសិកម្ម​របស់​យើង ព្រមទាំង​ធា​រ៉ា​សាស្ត្រ ដើម្បី​បង្កើន​ផលិតផល​ស្រូវ និង​អង្គរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

ដោយឡែក​លោក​ហោ ណាំ​ហុង បាន​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត​ដែល​ថា កម្ពុជា​មាន​ទំនាក់​ទង​ជិត​ស្និទ្ធ​ជាមួយ​ចិន​ជាង​សហរដ្ឋអាមេរិក0x017d7 ដោយ​លោក​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​តូច​តែ​មាន​អធិបតេយ្យភាព​របស់​ខ្លួន​ជា​ប្រជាជាតិ​មួយ​ដែល​មាន​សីលធម៌ អារយ្យធម៌​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។ លោក​លើក​ឡើង​ថា យើង​មិន​បាន​រើស​ប្រទេស​ណាមួយ​ទេ ។ យើង​ធ្វើ​នយោបាយ​ការ​បរទេស​ធ្វើ​យ៉ាង​មេច​ឲ្យ​មានការ​រីក​ចំរើន​ប្រទេស​របស់​យើង និង​ជីវភាព​ប្រជាជន​កម្ពុជា​កាន់តែ​កើនឡើង​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ទៀត​ថា ពេល​ដែល​លោក​បាន​ជួប​ជាមួយ​លោក​ច​ន ឃេ​រី រដ្ឋមន្ត្រី​ការ​បទេស​សហរដ្ឋអាមេរិក​បាន​ជម្រាប​ប្រាប់​លោក​ក្នុង​កិច្ចប្រជុំ​ថា អា​មេ​រិ​ក​មិន​បាន​ប្រាប់​ឲ្យ​រើស​យក​អា​មេ​រិ​ក ឬ​ចិន​ទេ ហើយ​កម្ពុជា​ក៏​ចង់​ជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ដែរ​។ ចំពោះ​អ្នក​ដែល​បាន​លើក​ឡើង​នេះ លោក​សូម​បញ្ជាក់​ថា ចិន និង​ជប៉ុន​កំពុង​មាន​ទំនាស់​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងកើត​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កម្ពុជា​មាន​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ចិន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​បាន​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​អា​បេ ឲ្យ​មាន​ដៃគូ​ជា​យុទ្ធសាស្ត្រ​ដែរ​។ កម្ពុជា​មិន​បាន​គិត​ពី​បញ្ហា​ចិន និង​ជប៉ុន​ឈ្លោះ​គ្នា​ទេ តែ​យើង​ចង់​បានជា​ដៃគូ​យុទ្ធសាស្ត្រ​ដូច​គ្នា​។ មួយ​សហរដ្ឋអាមេរិក​កម្ពុជា​តាំង​តែ​ពី​ឆ្នាំ​មុន មាន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន ក្នុង​នោះ​មាន​កម្ពុជា​ដែរ ហើយ​កម្ពុជា​មានការ​រីករាយ​ដែល​មាន​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​សហរដ្ឋអាមេរិក​៕