ចិន ព្រួយបារម្ភខ្លាំង ក្រែងកូរ៉េខាងជើង មិនបោះបង់គម្រោង បង្ហោះផ្កាយរណប ចុងសប្ដាហ៍នេះ

ប៉េកាំង៖ រដ្ឋាភិបាលចិន បានបង្ហាញពីក្ដីព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះគម្រោងបាញ់ បង្ហោះគ្រាប់រ៉ុក្កែត បំពាក់ផ្កាយរណប ទៅកាន់លំហរអាកាស ក្នុងគោលបំណង តាមដានផែនដី តែត្រូវបានអន្ដរជាតិ ថ្កោលទោសយ៉ាងចាស់ដៃ ដោយចាត់ទុកថា វាជាបំណងសាកល្បង គ្រាប់មីស៊ីលខ្នាតធំ របស់កូរ៉េខាងជើង។

ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា អ្នកនាំពាក្យក្រសួង ការបរទេសចិនលោក លូ កាង បានអំពាវនាវឲ្យកូរ៉េ ខាងជើងធ្វើអត់ធ្មត់ និងមិនបង្កឲ្យស្ថានភាពកាន់ តែតានតឹងនៅក្នុងតំបន់។

ប្រតិកម្មរបស់ចិន ធ្វើឡើងបន្ទាប់រយៈពេល ១ថ្ងៃក្រោយពីកូរ៉េខាងជើង បានជូនដំណឹងទុក ជាមុនទៅកាន់ភ្នាក់ងារ អង្គការសហប្រជាជាតិ ដែលត្រូវបានបណ្ដា ប្រទេសជាច្រើនក្នុងសកល លោកមើលឃើញថា វាជាការធ្វើតេស្តមីស៊ីល ឆ្លងទ្វីបជាសម្ងាត់ទៅវិញទេ៕

ចិន ព្រួយបារម្ភខ្លាំង ក្រែងកូរ៉េខាងជើង មិនបោះបង់គម្រោង បង្ហោះផ្កាយរណប ចុងសប្ដាហ៍នេះ

  • ចិន ព្រួយបារម្ភខ្លាំង ក្រែងកូរ៉េខាងជើង មិនបោះបង់គម្រោង បង្ហោះផ្កាយរណប ចុងសប្ដាហ៍នេះ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/03  Category:​អន្តរជាតិ