អាម៉េរិក ថ្លែងថា នឹងបើកប្រតិបត្តិការ រួមគ្នាជាមួយហ្វីលីពីន នៅដែនជម្លោះ សមុទ្រចិន

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា សហរដ្ឋអាម៉េរិក ថ្លែងថា នឹងបើកប្រតិបត្តិការ រួមគ្នាជាមួយហ្វីលីពីន នៅដែនជម្លោះសមុទ្រចិន ។

នៅថ្ងៃពុធនេះ គណៈប្រតិភូសហរដ្ឋអាម៉េរិកមួយរូបបានថ្លែងថា សហរដ្ឋអាម៉េរិក នឹងបើកប្រតិបត្តិការ យោធាជើងទឹកជាមួយ ប្រទេសហ្វីលីពីន នៅក្នុងដែនសមុទ្រចិនខាងត្បូង ។ ប្រតិភូបានគូសបញ្ជាក់ថា ប្រតិបត្តិការនេះនឹងបន្តដល់ការធ្វើលំហាត់ សមយុទ្ធ "ដែនទឹកប្រកបដោយសេរីភាព" នៅក្នុងដែន ជម្លោះ ។

ចិន បានប្រកាសថា សមុទ្រចិនខាងត្បូង បានវិនិយោគទុនទឹកប្រាក់ លើសពី៥រយពាន់លានដុល្លារ តាមរយៈគមនាគមន៍ជារៀងរាល់ឆ្នាំ ។ វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ហ្វីលីពីន និងតៃវ៉ាន់ ក៏បានប្រកាសយ៉ាងនេះដែរ ។

ប្រភពព័ត៌មានពីមន្ទីរបច្ចកោណ បានឲ្យដឹងថា នាវាពិឃាតរបស់សហរដ្ឋម៉េរិក បានបណ្តែតខ្លួនក្នុង រយៈ ចម្ងាយ១២ម៉ាយ នៃដែនកោះដែលជាការប្រកាសថា ជាដែនជម្លោះសមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដើម្បីកំណត់ដែនសេរីភាព ។

គួរបញ្ជាក់ថា រដ្ឋាភិបាលម៉ានីល បានស្នើដល់សរហដ្ឋអាម៉េរិក ដើម្បីរួមប្រតិបត្តិការជាមួយគ្នា បន្ទាប់ពីរដ្ឋាភិបាលចិន បានចាប់ផ្តើមសាកល្បងការហោះហើរនៅក្នុងដែនជម្លោះ ៕