ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

សភា​ប្រជាជាតិ​ជា​សភា​ជាន់ខ្ពស់​ភូមា​ទើប​ជ្រើសរើស​ថ្មី បាន​បើក​សម័យប្រជុំ​ដំបូង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​ទីក្រុង​ណៃ​ពិដោរ ។

ការ​ចូល​កាន់​តំណែង​នេះ​ធ្វើ​ឡើង​ជិត​៣​ខែ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ទូទៅ​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០១៥ ដែល​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដណ្តើម​បាន​ជ័យជម្នះ​ដាច់​ក្នុង​សភា​ទាំង​២ ព្រមទាំង​ក្នុង​សភា​តំបន់ ។

សម័យប្រជុំ​លើក​ដំបូង​របស់​សភា​ប្រជាជាតិ​ដឹកនាំ​ធ្វើ​ដោយ​លោក ZONE LAL HTAN មក​ពី​គណបក្ស LND ប្រព្រឹត្ត​ទៅ​ដោយ​មាន​វត្តមាន​របស់​សមាជិក​ថ្មី​២២៣​រូប ។ យោង​តាម​របៀបវារៈ​សមាជិក​ទាំងនេះ​ត្រូវ​ជ្រើសតាំង​ប្រធាន​មួយ​រូប និង​អនុប្រធាន​មួយ​រូប ៕