ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Jackson Martinez ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី បាន​ក្លាយជា​កីឡាករ​ចុង​ក្រោយ​ដែល​បាន​ផ្លាស់​ចេញពី​មជ្ឈដ្ឋាន​បាល់ទាត់​អឺរ៉ុប​ទៅ​លេង​នៅ​លី​ក​របស់​ចិន​ឱ្យ​ក្លិប​Guangzhou Evergrande ។

ក្លិប​Guangzhou Evergrande របស់​ចិន បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ថា បាន​ទិញ​កីឡាករ​Jackson Martinez ពី​ក្លិប At.Madrid ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​ដល់​ទៅ​៤២​លានអឺ​រ៉ូ ដោយ​កីឡាករ​អាយុ​២៩​ឆ្នាំ​រូប​នេះ​នឹង​ចាប់​ដៃគូ​ជាមួយ​កីឡាករ​Paulinho​ខ្សែបម្រើ​ជនជាតិ​ប្រេ​ស៊ី​ល​ដែល​បាន​ផ្លាស់​មក​លេង​ឱ្យ​ក្លិប​មុន​នេះ ៕