Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

ក្រុម​​ជើង​ឯក​ចាស់​អង់គ្លេស​តោ​ខៀវ​ Chelsea នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​កីឡដ្ឋាន​ Vicarage Road ​ដើម្បី​ប៉ះ​ Watford ​ក្នុង​ការ​ប្រកួត​ Premier League ​សប្ដាហ៍​ទី​២៤ នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

 

​កាល​ប៉ះ​គ្នា​នៅ​ទឹកដី​ Chelsea ខែ​ធ្នូ ក្រុម​ទាំង​២​នេះ​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ២-២។ ប៉ុន្តែ​សម្រាប់​ក្រុម​តោ​ខៀវ តាំង​ពី​អ្នកចាត់ការ​​ Guus Hiddink ​ឡើង​ដឹក​នាំ​ជំនួស​ Jose Mourinho មក​ ​៨​ប្រកួត​​គ្រប់​ការ​ប្រកួត​ពាន​រង្វាន់​ទាំង​អស់ Chelsea មិន​ទាន់​ចាញ់​ឡើយ។ ចុះ​យប់​នេះ​ Chelsea អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​ទៀត​បាន​ទេ?

 

​ជើង​កីឡាករ៖

 

Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

 

ម្ចាស់​ផ្ទះ​ Watford ​អាច​នឹង​ដាក់​កីឡាករ​ចំណូល​ថ្មី Mario Suarez ​ដែល​ទើប​ទិញ​ពី​ Fiorentina ​ឲ្យ​ចូល​​លេង​ ប៉ុន្តែ​ប្រហែល​នៅ​ចុង​ម៉ោង។ រីឯ​ខ្សែ​ការពារ​ Tommie Hoban (របួស​​ក្រលៀន) និង​ Joel Ekstrand (របួស​ជង្គង់) នឹង​អវត្តមាន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Watford អាច​ជា៖ Gomes; Nyom, Britos, Cathcart, Holebas; Jurado, Behrami, Watson; Capoue, Deeney, Ighalo។

 

Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

 

រីឯ​ក្រុម​ភ្ញៀវ​ Chelsea ខ្សែ​បម្រើ​ Willian ​សង្ឃឹម​អាច​លេង​បាន​ខ្លះ បន្ទាប់​ពី​របួស​ជើង​បន្តិច​បន្តួច​ប្រកួត​មុន ខណៈ​ដែល​ Loic Remy (របួស​កំភួន​ជើង) និង​ Radamel Falcao (របួស​ភ្លៅ) នឹង​អវត្តមាន​ដដែល។ ចំណែក​ឯ​កីឡាករ​ចំណូល​ថ្មី Alexandre Pato និង​ Matt Miazga ​មិន​ទាន់​ Fit ទាន់​ទេ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​តោ​ខៀវ​ អាច​ជា៖ Courtois; Ivanovic, Zouma, Terry, Azpilicueta; Fabregas, Oscar, Hazard; Pedro, Matic, Costa។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

Chelsea ​​មិន​ទាន់​ចាញ់តាំង​ពី​អ្នកចាត់ការ​ថ្មី​ឡើង​ដឹក​នាំ ចុះ​យប់​នេះ​វិញ?

Diego Costa ​ស៊ុត​ចូល​ទី​ Watford ជួយ​ Chelsea ស្មើ​ ២-២ កាល​ខែ​ធ្នូ

 

– ៩​ប្រកួត​ចុង​ក្រោយ​ទាំង​នៅ​ Premier League និង​ Cup ក្រុម​ Chelsea មិន​ដែល​ចាញ់​ Watford ​ទេ (ឈ្នះ​៧ ស្មើ២)។

– ខ្សែ​ប្រយុទ្ធ Odion Ighalo ​​របស់​ Watford ស៊ុត​ចូល​៧​គ្រាប់ ៧​ប្រកួត​​ចុង​ក្រោយ​នៅ​ Premier League នា​កីឡដ្ឋាន​ Vicarage Road។

– Chelsea រក​បាន​៧​ពិន្ទុ ពី​ការ​ប្រកួត​ Premier League ៣​ប្រកួត​ក្រៅ​ដី​​ របស់​អ្នកចាត់ការ​​ថ្មី Guus Hiddink  រដូវ​កាល​នេះ បើ​ប្រៀប​ជាមួយ Mourinho តោ​ខៀវ រក​បាន​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ក្រៅ​ដី​៨​ប្រកួត៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Watford ០-២ Chelsea, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | dailymail