រាជរដ្ឋាភិបាល​ឱ្យ​សញ្ញា​ភ្លើង​ខៀវ​ក្នុង​ការរៀបចំ​ប្រកួត​ល្បែង​កីឡា​ជាតិ ២ ឆ្នាំ ម្តង​

Doliprane TVC

​ភ្នំពេញៈ​បន្ទាប់ពី​ការស្នើសុំ​អនុ​ញ្ញា​ត្តិ​ដល់​រាជរដ្ឋាភិបាល ពិសេស សម្តេច​តេ​ជោ​ហ៊ុនសែន ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ ២ ឆ្នាំ ម្តងនោះ នាពេលនេះ​ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី​ជំរាបជូន​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថា​រាជរដ្ឋាភិបាល​យល់​​ព្រម​អនុ​ញ្ញា​ត្តិ​ជាគោលការណ៍​ដល់​ក្រសួង​អប់​រំជា​ផ្លូវការ​ហើយ​នៃ​សំណើរ​សុំ​មួយ​នេះ ។

យោងតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​បានចេញ​ផ្សាយ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦ បាន​បញ្ជាក់ថា​បន្ទាប់ពី​ការស្នើសុំ​របស់​ក្រសួង​អប់រំ និង ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន មក​រាជរដ្ឋាភិបាល​បាន​យល់ព្រម​អនុ​ញ្ញា​ត្តិ​ជាគោលការណ៍​ដល់​ក្រសួង​អប់រំ​យុវជន និង កីឡា​ដើម្បី​រៀបចំ​ការប្រកួត​ល្បែង​កីឡា​ជាតិ (National Games)​ចាប់ពី​ឆ្នាំ ២០១៦ នេះ​តទៅ​ដោយ​រៀបចំ​ធ្វើឡើង ២ ឆ្នាំ ម្តង និង ឱ្យបាន ៤ ដង ដល់ ឆ្នាំ ២០២៣ តាម​សំណើរ​នេះ​ផងដែរ ។

ក្នុងការ​ជំរាបជូន​ដល់​ក្រសួង​អប់រំ​ខាងលើ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ដែរថា ចំពោះ​ថវិការ​សម្រាប់​ប្រកួត​ល្បែង​កីឡា​ជាតិ​នេះ​ក្រសួង​ត្រូវ​បង្វែរ​ថវិកា​ពី​ការផ្អាក​ការប្រកួត​ភូមិភាគ និង ទូទាំងប្រទេស ៤ ប្រភេទ កីឡា​ប្រចាំឆ្នាំ​រួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង កីឡាអត្តពលកម្ម រួមផ្សំ​ជាមួយ​ការស្វែងរក​ការគាំទ្រ​ពី​ដៃគូ​ឯកជន​ដែល​សហការ​​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដើម្បី​បំពេញបន្ថែម ៕​ដេប៉ូ​

រាជរដ្ឋាភិបាល​ឱ្យ​សញ្ញា​ភ្លើង​ខៀវ​ក្នុង​ការរៀបចំ​ប្រកួត​ល្បែង​កីឡា​ជាតិ ២ ឆ្នាំ ម្តង​