លោក ញឹក ប៊ុនឆៃ បង្កើត​គណបក្ស​ថ្មី​បែក​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច

អតីត​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ គ្រោង​បង្កើត​គណបក្ស​ថ្មី​មួយ ឈ្មោះ​ថា «គណបក្ស​រួបរួម​ជាតិ»។ លោក ញឹក ប៊ុនឆៃ ថ្លែង​ថា គណបក្ស​ថ្មី​របស់​លោក​នេះ នៅ​តែ​មាន​និន្នាការ​រាជានិយម។

ការ​បង្កើត​គណបក្ស​ថ្មី​នេះ បន្ទាប់​ពី​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​លោក ញឹក ប៊ុនឆៃ និង​សម្រេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ។ កាល​ពី​ចុង​ខែ​មករា សម្ដេច​ក្រុមព្រះ មាន​បន្ទូល​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​រលាយ​ដោយសារ​អ្នក​ស៊ី​បាយ​បោក​ឆ្នាំង ហើយ​ថា​បើ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ពេញ​ចិត្ត​ការ​ដឹកនាំ​របស់​ព្រះអង្គ ពួកគេ​អាច​ដើរ​ចេញ​ពី​គណបក្ស​នេះ​បាន។ ប៉ុន្តែ​ព្រះអង្គ​បញ្ជាក់​ថា មិន​បណ្ដេញ​អ្នក​ណា​ម្នាក់​ចេញ​ពី​បក្ស​ទេ។

សូម​រង់ចាំ​​តាម​ដាន​ព័ត៌មាន​ពិស្ដារ​នៅ​ក្នុង​ការ​ផ្សាយ​របស់​យើង​ក្នុង​យប់​នេះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។