ខាត់ សុ​ឃីម លា​មនុស្ស​ពស់វែក​

Doliprane TVC

​ថ្មីៗ​នេះ តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម បន្ទាប់ពី​មាន​បន្ទុក​ក្នុង​គ្រួសារ​ដោយសារ​ឪពុក​មាន​ជំងឺ​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ហើយ​នោះ នាង​ក៏មាន​ភាព​រកាំរកូស​ដោ​យ​ខ្នក់​ចិត្តជា​មនុស្សម្នា​ក់ រហូតដល់​នាង បញ្ចេញ​អារម្មណ៍​នោះ​ទៅក្នុង​បណ្តាញ​សង្គម​ដើម្បី​រំសាយកំហឹង ។​

ខាត់ សុ​ឃីម លា​មនុស្ស​ពស់វែក​

ខាត់ សុ​ឃីម លា​មនុស្ស​ពស់វែក​

សារ​ខ្លី​រ៉ាយរ៉ាប់​ពី​អារម្មណ៍​ខឹងសម្បា​រហូតដល់​នាង​ហៅ​ម្នាក់​នោះ​ថា ជា​មនុស្ស​ចរិត​ពស់វែក​នោះ មានន័យ​ខ្លឹមសារ​ថា « មើល​មិនដឹងថា​អ្នកណា​ល្អ​អ្នកណា​អាក្រក់​ទេ​មនុស្ស​ឥឡូវ ល្អ​តែ​សម្បក​ក្រៅ ខាងក្នុង​រលួយ ចាំមើល​តែ​យើង​ក្រ​ថ្ងៃ​ណា​ពិបាក​ថ្ងៃ​ណា មនុស្ស អើយ​មនុស្ស អ្នកធ្វើ​អី​ក៏​ខ្ញុំ​ដឹង​ដែរ គ្រាន់តែ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ចាប់ពីពេលនេះ​ទៅ​ខ្ញុំ​ដើរ​ផ្លូវ​របស់ខ្ញុំ​អ្នកដើរ​តាមផ្លូវ​អ្នក​កុំ​ព្យាយាម​យក​ផ្លូវ​ខ្ញុំ​មក​ធ្វើជា​ឈ្នាន់ ខ្ញុំ​ដើរចេញ​ឱ្យ​ឆ្ងាយ​ពី​អ្នក ខ្ញុំ​នឹង​គេច​ឱ្យ​ផុតពី​អ្នក ព្រោះ​ខ្ញុំ​ហត់​ហើយ​ហត់​នឹង​មើល​ការសម្តែង​របស់​អ្នក លា​ពី​មនុស្ស​ចរិត​ពស់វែក អរគុណ​គ្រប់យ៉ាង​ដែល​អ្នក​ធ្វើឱ្យ​ខ្ញុំ​ស្គាល់​មនុស្ស » ។​

ខាត់ សុ​ឃីម លា​មនុស្ស​ពស់វែក​

ខាត់ សុ​ឃីម លា​មនុស្ស​ពស់វែក​

​ទោះបីជា​យ៉ាងណា គេ​មិនបាន​ដឹងថា ខាត់ សុ​ឃីម កំពុងមាន​បញ្ហា​ជាមួយ​បុគ្គល​ណា​ម្នាក់​ឱ្យ​ប្រាកដ​នោះឡើយ ។ ក្រោយ​ការបញ្ចេញ​សារ​រ៉ាយរ៉ាប់​ពី​អា​ម្មណ៍​ហាក់​ចង់បង្ហាញ​ប្រាប់​អ្នក​ដែល​នាង​ខឹង​ឱ្យដឹង​ខ្លួន​នោះ ក៏មាន​ការ បញ្ចេញមតិ​លើកទឹកចិត្ត​យ៉ាងច្រើន​ដល់​នាង​ផងដែរ ក្នុងនាម​ជា​អ្នកសិល្បៈ​ល្បីឈ្មោះ​ជួរមុខ​មួយរូប ៕ ភូមិន្ទ​

ខាត់ សុ​ឃីម លា​មនុស្ស​ពស់វែក​

ខាត់ សុ​ឃីម លា​មនុស្ស​ពស់វែក​

ខាត់ សុ​ឃីម លា​មនុស្ស​ពស់វែក​