ក្រុមអន្តរាគមន៍ សម្ពន្ធ័មិត្តសត្វព្រៃ ចុះបង្ក្រាបទីតាំង លាក់ទុកសត្វព្រៃ ក្នុងក្រុងបានលុង

រតនគិរីៈ ផ្ទះស្តុបសត្វព្រៃ គ្រប់ប្រភេទ មួយកន្លែង ដែលប្រកបរបរ លក់សាច់សត្វព្រៃបោះដុំ និងរាយ ជាយូរឆ្នាំមកហើយនោះ ត្រូវបានកម្លាំង សម្ពន្ធ័មិត្តសត្វព្រៃ សហការជាមួយកម្លាំង កងរាជអាវុធហត្ថផ្ទៃប្រទេស និងកម្លាំងរដ្ឋបាលព្រៃឈើខេត្ត ឆ្មក់ចូលបង្ក្រាបបានប្រមាណ ១០០គីឡូក្រាម ហើយយកមករក្សារទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។

ការចុះប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅទីតាំងផ្ទះល្វែង ខាងត្បូងផ្សារក្រុងបានលុង ក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ក្រុមអន្តរាគមន៍ សម្ពន្ធ័មិត្តសត្វព្រៃ ដែលចុះបង្ក្រាប បានឱ្យដឹងថា សាច់សត្វព្រៃដែលបង្ក្រាបនោះ រួមមាន សាច់សត្វឈ្លូស ទាំងមូលចំនួនជាង ១០ក្បាល ស្មើ ៨០គីឡូក្រាម សត្វអន្សង ១៥គីឡូក្រាម សាច់សត្វជ្រូកព្រៃ ពីរក្បាល ២៥គីឡូក្រាម សាច់សត្វត្រកួតរស់ ៥ក្បាល ទំងន់ ១៥គីឡូក្រាម សត្វសំពោច នៅរស់មួយក្បាល ហើយសាច់សត្វទំាងនេះ ត្រូវបាន ក្រុមប្រតិបត្តិការ បានរឹបអូសយកវត្ថុតាង ទៅរក្សាទុក នូវផ្នែករដ្ឋបាលព្រៃឈើលំផាត់ ដើម្បីចាត់ការតាមច្បាប់។

អាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ និងបទល្មើសត្វព្រៃនោះ ឈ្មោះ ផុន ចំរើន ភេទស្រី អាយុ ២៦ឆ្នាំ និង ប្តីឈ្មោះ ហុង សុថុន អាយុ ៣០ឆ្នាំ រស់នៅផ្ទះលេខ៨៣៩ ផ្លូវលេខ៥២៦ ក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

អាជ្ញាធរ ក៏នៅមិនទាន់អាចបញ្ជាក់ថា ក្រុមមន្រ្តីជំនាញ នឹងមានចំណាត់ការបែបណានោះទេ ព្រោះការបង្ក្រាបកន្លងមក អ្នកប្រព្រឹត្ត តែងតែរួចខ្លួនរហូត ហើយមានការផាកពិន័យតិចតួចប៉ុណ្ណោះ។

ប្រជាពលរដ្ឋ រស់នៅក្រុងបានលុង តែងរិះគន់ដល់សមត្ថកិច្ច ដែលធ្លាប់បង្ក្រាបកន្លងមក ញឹកញាប់ដែរ តែហាក់ដូចជាគ្មានប្រសិទ្ធភាព ព្រោះក្រោយពីមានការបង្ក្រាប គឺនៅតែមានដាក់តាំលក់ សត្វព្រៃ ពេញក្នុងផ្សារដដែល ជាពិសេសនៅតាមហាងមួយចំនួន នៅមានលក់សាច់ សត្វព្រៃ ជាច្រើន ដូជាហាងមួយកន្លែង នៅបាតជ្រោះ មានយីហោពន្លឺពេជ្រជាដើម និងតាមហាងផ្សេងៗ ជាច្រើនទៀត មិនដែលឃើញសមត្ថកិច្ច ក្នុងមូលដ្ឋានហ៊ានចូលបង្ក្រាបនោះទេ លើកលែងតែមានកម្លំាង ពីថ្នាក់អន្តរាគមន៍ សម្ពន្ធ័មិត្តសត្វព្រៃ ចុះមកទើបមានការបង្ក្រាប តែហាក់គ្មានប្រសិទ្ធភាព ព្រោះយូរៗបង្ក្រាបម្តង ចំណែកឯសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ មូលដ្ឋានមិនខ្វល់ឡើយ៕