ស្មាតហ្វូន Alcatel មួដែល Idol 4 និង Idol 4S ធ្លាយចេញ ជាសាធារណៈ

បច្ចេកវិទ្យា៖ ស្មាតហ្វូនពីររបស់ក្រុមហ៊ុន  Alcatel បានប្រកាសជាផ្លូវការនោះគឺ Idol 4 និង Idol 4S ត្រូវបានធ្លាយចេញជាសាធារណៈ  ខណៈដែលស្មាតហ្វូននេះ ក៏គេឃើញនៅលើបញ្ជីចុះឈ្មោះ របស់ក្រុមហ៊ុនផ្ទាល់តែម្តងផងដែរ  នេះបើយោងតាម gsmarena ចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ។

ស្មាតហ្វូន Idol 4S បានបំពាក់ដោយទំហំស៊ីភីយូ 1.8GHz + 1.4GHz octa-core  និងអេក្រង់ ៥.៥ អ៊ីញ ប្រភេទ QHD AMOLED  វាក៏ភ្ជាប់មកជាមួយនឹងអង្គចងចាំ ៣ជីហ្គាបាយ និង អាចដាក់អង្គចងចាំបន្ថែម ៣២ជីហ្កាបាយ ផងដែរ ។ លើសពីនេះ វាបានភ្ជាប់មកជាមួយ កាម៉េរ៉ាខាងក្រោយ១៦មេហ្គាភិចសែល និង ៨ មេហ្គាភិចសែល ភ្នែកខាងមុខ ។ ស្មាតហ្វូន Idol 4S ដំណើរការដោយ Android 6.0 Marshmallow និងអាចដំណើរការជាមួយ VoLTE ផងដែរ ។

សម្រាប់  Idol 4 បានបំពាក់ដោយទំហំស៊ីភីយូ 1.7GHz + 1.2GHz octa-core CPU (SD617 SoC)  អេក្រង់ទំហំ៥.២អ៊ីញ 1080p IPS  អង្គចងចាំ ២ជីហ្គាបាយ និងអាចបន្ថែមអង្គចងចាំ ១៦ជីហ្គាបាយ ដោយកាម៉េរ៉ាក្រោយ១៣ មេហ្កាភិចសែល និង ខាងមុខ ៨មេហ្កាភិចសែល  និងដំណើរការប្រព័ន្ធ Android 6.0 ។

សម្រាប់តម្លៃវិញ ដោយរំពឹងថា នឹងប្រកាសជាផ្លូវការនៅក្នុងកម្មវិធី MWC ៕

ស្មាតហ្វូន Alcatel មួដែល Idol 4 និង Idol 4S ធ្លាយចេញ ជាសាធារណៈ

ស្មាតហ្វូន Alcatel មួដែល Idol 4 និង Idol 4S ធ្លាយចេញ ជាសាធារណៈ