​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពា​រការ​ប្រតិកម្ម​ខ្លាំង​នៅ​ដំណាក់កាល​មាន​ផ្ទៃពោះ​ដំបូង​?

​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពា​រការ​ប្រតិកម្ម​ខ្លាំង​នៅ​ដំណាក់កាល​មាន​ផ្ទៃពោះ​ដំបូង​?

​មាន​នារី​ខ្លះ​នៅពេលដែល​មាន​ផ្ទៃពោះ​ដំបូង តែងតែ​មាន​ប្រតិកម្ម​ជា​ច្រើន ដែល​មាន​លក្ខណៈ​ខុស​ប្រក្រតី​ពី​ធម្មតា ហើយ​មាន​អ្នកខ្លះ​ក៏​មាន​អាការៈ​ក្អួត​ខ្លាំង​ខុស​ពី​ធម្មតា​ដែរ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​បំបាត់​អាការៈប្រតិក​ម្ម​ទាំងនេះ​បាន​ទៅ​?

ផ្លូវចិត្ត​
ដំបូង​អ្នក​ត្រូវតម្រូវ​ផ្លូវចិត្ត​អ្នក​ឲ្យបាន​ល្អ ដោយ​មិន​ត្រូវ​ភ័យ​ពេក សប្បាយចិត្ត​ពេក ហើយ​បា​រម្ហ​ពេក​នោះ​ទេ​ព្រោះ​អាការៈ​ទាំងនេះ​សុទ្ធ​តែ​មិន​ល្អ​ចំពោះ​អ្នក​ឡើយ ដោយ​វា​អាច​ធ្វើឲ្យ​អ្នក​មានប្រតិកម្ម​ផ្សេងៗ​បាន​។​

របប​អាហារ​
អ្នក​អាច​បរិភោគ​អាហារ​មួយ​ចំនួន​ដែល​ងាយ​ធ្វើឲ្យ​អ្នកងាយ​រំលាយ​អាហារ ដោយ​អ្នក​អាច​ពិសារ​ខ្ញី​បាន ព្រោះ​វា​អាច​ការពារ​អ្នក​មិន​ឲ្យ​ក្អួត​បាន ម្យ៉ាងទៀត​អាហា​រទាំង​៣​ពេល​របស់​អ្នក​ត្រូវតែ​បរិភោគ​តិច ប៉ុន្តែ​បែងចែក​ជា​ច្រើន​ពេល​។​

ហាត់ប្រាណ​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​ត្រូវ​តែងតែ​គេង​លើ​គ្រែ​នោះ​ទេ អ្នក​ត្រូវ​តែ​ដើរ​ហាត់ប្រាណ​ខ្លះ ហើយ​អ្នក​ត្រូវតែ​ធ្វើ​ការងារ​ផ្ទះ​មួយ​ចំនួន​ដូចជា ៖ លាងចាន ឬ​ហាល​ខោ​អាវ​ជាដើម​។​

ចេញ​ឲ្យ​ឆ្ងាយ​ពី​បរិស្ថាន​មិនល្អ​
នៅពេល​ដែល​អ្នក​មាន​ប្រតិកម្ម​ជាមួយ​ក្លិន​ផ្សេងៗ អ្នក​ត្រូវ​តែ​ចេញ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​នោះ បើ​ពុំ​ដូច្នោះ​ទេ អ្នកនឹង​អាចមាន​អាការៈ​ក្អួត​បាន​។​

វីតាមីន​B6
នៅពេល​ដែល​អ្នក​ក្អួត​ខ្លាំង អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​B6​នេះ​បាន នោះ​វា​នឹង​ជួយ​ធ្វើឲ្យ​អ្នក​មានអា​ការៈធូរស្រា​លបាន​ជាង​មុន​។​

មន្ទីរពេទ្យ​
ប្រសិន​ជា​អ្នក​ក្អួត​ខ្លាំង​ខុស​ពី​ធម្មតា អ្នក​ត្រូវតែទៅ​មន្ទីរពេទ្យ​ដើម្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ ទើប​អ្នក​មិន​មាន​អាការៈ​នេះ​ទៀត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។