ជប៉ុន និង​កូរ៉េខាងត្បូង​ទារ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ការបាញ់​បង្ហោះ​មី​ស៊ី​ល​

​ថ្ងៃ​ពុធ​ទី​៣ កុម្ភៈ​នេះ ​ជប៉ុន ​និង​កូរ៉េខាងត្បូង​ បាន​ទារ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​គម្រោង​បាញ់​សាកល្បង​បង្ហោះផ្កាយរណប ព្រោះ​ប្រទេស​ទាំងពីរ​សង្ស័យថា ​នេះ​គ្រាន់តែ​ជា​លេស​របស់​កូរ៉េខាងជើង សម្រាប់បាញ់សាកល្បង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណោះ។ ក្រុង​ព្យុងយ៉ាង​បាន​ប្រាប់​ដំណឹង​ទៅ​អង្គការសហប្រជាជាតិ​ហើយថា ​ការបាញ់​នេះ​អាច​កើតឡើង​ ចន្លោះ​ថ្ងៃ ៨​ដល់ ២៥​កុម្ភៈ​ខាងមុខ​។​

​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ និង​ក្រុង​សេ​អ៊ូ​ល​បានប្រកាស​ទាមទារ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ លុបចោល​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប ​ទៅកាន់​លំហរ​អាកាស នៅ​ថ្ងៃទី ៣​កុម្ភៈ​នេះ​។ កូរ៉េខាងត្បូង​និង​ជប៉ុន​បាន​បញ្ជាក់ថា កូរ៉េខាងជើង​យកហេតុផល​បង្ហោះ​ផ្កាយរណប​នេះ ​ជា​លេស​បាញ់​សា​ល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ប៉ុណ្ណោះ​។

​ប្រទេស​ទាំងពីរ​បាន​អះអាង​ផងដែរ​ថា រាល់​ការបាញ់​បង្ហោះ​មី​ស៊ី​ល​ ជាការ​រំលោភ​លើ​ដំណោះស្រាយ​អង្គការសហប្រជាជាតិ ហើយ​បើ​កូរ៉េខាងជើង​នៅតែ​រឹងទទឹង ប្រទេស​នេះ​នឹងត្រូវ​ទទួលខុសត្រូវ​ រាល់​ទង្វើ​បង្ករឿង​របស់ខ្លួន​។ បច្ចុប្បន្ន​សហគមន៍​អន្តរជាតិ ​កំពុង​ពិចារណា​បន្ថែម​ទណ្ឌកម្ ម​លើ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ផងដែរ ក្រោយ​ពេលដែល​របប​នេះ​ បាញ់​សាកល្បង​អាវុធ​អ៊ីដ្រូសែន កាលពីដើម​ខែ ម​ករា ក​ន្ល​ង​មកនេះ​។

​ប្រទេស​ទាំងពីរ ​គឺជប៉ុន​ និង​កូរ៉េ​ខាងត្បូង ​ប្រតិកម្ម​ខ្លាំង​បែបនេះ ក្រោយពេល​អង្គការសហប្រជាជាតិ ​បញ្ចេញ​ព័ត៌មាន​ថា កូរ៉េខាងជើង​បានផ្តល់​ដំណឹង​មក​ស្ថាប័ន​នេះ​ថា ខ្លួន​រៀបចំ​បាញ់​បង្ហោះ​ផ្កាយរណប ​ឃ្លាំមើល​ផែនដី​ និង​អាកាសធាតុ​ នៅ​ចន្លោះថ្ងៃ ៨ ដល់​ថ្ងៃ ២៥​កុម្ភៈ​នេះ​។ 

​កាលពី​ឆ្នាំ ២០១២ ប្រទេស​នេះ​ក៏​ធ្លាប់​បាញ់​បង្ហោះ​ផ្កាយរណប​ព្យាករណ៍​អាកាសធាតុ និង​ទូរគមនាគមន៍​ដែរ ប៉ុន្តែ​ក្រោយមក​គេ​ដឹងថា ការ​អះអាងថា​ខ្លួន​បាញ់​បង្ហោះ​ផ្កាយរណប​គ្រាន់តែ​ជា​ល្បិច​របស់​ក្រុង​ព្យុងយ៉ាង​តែប៉ុណ្ណោះ​។ នេះ​ក៏ដោយ​សារ​បំណង​ពិតប្រាកដ​របស់​កូរ៉េខាងជើង ​គឺ​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។  តែ​គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា កូរ៉េខាងជើង ​នឹង​បន្ត​បាញ់​បង្ហោះ​ផ្កាយរណប​នេះ​ ទៀត​ឬក៏​យ៉ាងណាទេ​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុន ជប៉ុន​បានដាក់​ទ័ព​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើងការ ក្រោយ​ពេលដែល​ក្រសួងការពារជាតិ ​ទទួលបាន​ព័ត៌មាន​ថា ​កូរ៉េខាងជើង​អាច​នឹង​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​របស់ខ្លួន​ ពេលណា​មួយ​ឆាប់ៗ​ ព្រោះ​កងទ័ព​កូរ៉េខាងជើង ​បង្កើន​សកម្មភាព​របស់​ខ្លួន​ខ្លាំង​ នៅ​ទីតាំង​ដែល​តែង​បាញ់​អាវុធ​ផង​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​