នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ពិត​ស្អាតស្អំ​មិន​ពាក់ព័ន្ធ​រឿង​ពុករលួយ​មែន​?

​រដ្ឋអាជ្ញា​ស្វី​ស​លើកឡើងថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​មន្ត្រី​ដែល​រង​ការចោទប្រកាន់​ពីបទ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​ក្នុង​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី​ឡើយ​។ ការលើកឡើង​នេះ កើតឡើង​ក្រោយពេល​ស្ថាប័ន​អយ្យការ​ម៉ាឡេស៊ី​ប្រកាសថា លោកនាយក​រដ្ឋមន្ត្រី​មិន​ពាក់ព័ន្ធ​រឿងអាស្រូវ​ស៊ីសំណូក​លុយ​ជិត​៧០០​លាន​ដុល្លារ​ដូច​ការសង្ស័យ​កន្លងមក​ឡើយ​។

​នៅ​ថ្ងៃ​អង្គារ​ទី ២ កុម្ភៈ ម្សិលមិញ មន្ត្រី​ស្វី​ស បាន​ចេញមុខ​បញ្ជាក់ថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ មិន​ស្ថិតក្នុង​បញ្ជី​ជន​ដែល​ត្រូវ​ចោទប្រកាន់​ក្រោម​ការស៊ើបអង្កេត​បទ​ពុករលួយ​របស់​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី 1MDB ឡើយ​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  អ្នកនាំពាក្យ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ស្វី​សលោក Andre Marty បាន​ថ្លែងថា ការស៊ើបអង្កេត​បទឧក្រិដ្ឋ​ក្រុមហ៊ុន​រដ្ឋ​ម៉ាឡេស៊ី​កំពុង​បន្ត​ដំណើរការ ហើយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មិន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​មន្ត្រី​សារ​ធារ​ណ​រដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ស៊ីសំណូកសូកប៉ាន់​ឡើយ​។ អ្នកនាំពាក្យ​រូបនេះ​គ្រាន់តែ​បញ្ជាក់ថា ក្រោយ​ការស៊ើបអង្កេត ករណី​ស៊ីសំណូក លាងលុយកខ្វក់ និង​អំពើ​ឧក្រិដ្ឋ​នានា​ទាក់ទង​ការប្រើប្រាស់​លុយ​រដ្ឋ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ពីរ​នាក់​ប៉ុន្តែ​គ្មាន​ការផ្តល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​មន្ត្រី​ទាំង​នោះទេ​។

​ត្រលប់​មកវិញ ស្ថាប័នរដ្ឋ​អាជ្ញា​ស្វី​ស​ជា​បាន​បើក​ការស៊ើបអង្កេត​ពីបទ​ល្មើស​ពុករលួយរ​បស់​ក្រុម​រដ្ឋ​ម៉ាឡេស៊ី 1MDB ដែលមាន​លោក ណា​ជីប រ៉ា​ហ្សា​ក់​ជា​ប្រធាន​ក្រុមប្រឹក្សា តាំងពី​ខែសីហា​ឆ្នាំមុន​ម្ល៉េះ​។ កាលពី​សប្តាហ៍​មុន ស្ថាប័ន​នេះ​បានប្រកាសថា ខ្លួន​បានកំណត់​បាន​សំណុំរឿង​មិន​ប្រក្រតី បួន​ធំៗ ទាក់ទិន​ការស៊ីសំណូក​លុយ ៤​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី​។ ហើយ​កាលពី​សប្តាហ៍​មុន​ស្ថាប័ន​នេះ​ក៏​ស្នើសុំ​ជំនួយ​និង​ការសហការ​ពី​ភាគី​ម៉ាឡេស៊ី​ដែរ​ដើម្បី​សម្រួល​ដល់​ការស៊ើបអង្កេត​។​

​តាមពិតទៅ​ការប្រកាស​របស់​ស្ថាប័ន​ស្វី​ស​នេះ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ស្ថាប័ន​រាជអាជ្ញា​ម៉ាឡេស៊ី​ចេញ​សេចក្តីប្រកាស​បកស្រាយ​ថា លោក ណា​ជីប រ៉ា​ហ្សា​ក់​មិន​ពាក់ព័ន្ធ​ករណី​រឿ​អាស្រូវ​លុយ ៦៨១ លាន​ដុល្លារ​ដូច​ការសង្ស័យ​កន្លងមក​ឡើយ​។ លុយ​ចំនួន​៦៨១​លាន​ដុល្លារ​ដែល​ត្រូវគេ​ផ្ទេរ​ចូល​គណនី​របស់លោក  ជា​កញ្ចប់​លុយ ដែល​ផ្តល់​ឲ្យ​ដោយ​គ្រួសារ​រាជវង្ស​អា​រ៉ា​ប៊ី​សា​អូឌីត​ប៉ុណ្ណោះ​។ កន្លងមក​លោក ណា​ជីប រ៉ា​ហ្សា​ក់ ក៏​ធ្លាប់​បដិសេធ​ការចោទប្រកាន់ថា លុយ​នេះ​ជា​លុយ​សំណូក​ដែរ ដោយ​លោក​អះអាងថា វា​ជា​ជំនួយ​នយោបាយ​សម្រាប់​គណបក្ស​ប៉ុណ្ណោះ​។ ដូច្នេះ​មានន័យថា លោក ពិតជា​ស្អាតស្អំ​មិនមាន​ពិរុទ្ធ​ដូច​លោក​ធ្លាប់​លើកឡើង​មែន​។​

​កន្លងមក រឿងអាស្រូវ​ពុករលួយ​របស់លោក នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បាន​បញ្ឆេះ​កំហឹង​ប្រជាជន​និង​ជំរុញ​ឲ្យ​ពួកគេ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​នេះ​។ នេះ​ក៏ដោយ​សារ​ពួកគេ​ចាត់ទុកថា ការផ្ទេរ​លុយ​ចូល​គណនី​ប្រមុខ​រដ្ឋាភិបាល​ជា​រឿង​ពុករលួយ​។ ប្រជាជន​ម៉ាឡេស៊ី​ចោទ​លោក រ៉ា​ហ្សា​ក់ ថា​បាន​កិបកេង​យកលុយ​ជិត​៧០០​លាន​ដុល្លារ​ពី​មូលនិធិ​វិនិយោគ​( 1MDB) ដែល​លោក​បង្កើត​តាំងពី​ឆ្នាំ ២០០៩​មក​នោះ ដើម្បី​ផ្លាស់ប្តូរ​ម៉ាឡេស៊ី​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ពិភពលោក​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​