iPhone 5SE និង iPad Air 3 អាចនឹងបង្ហាញខ្លួននៅក្នុងថ្ងៃទី….

iPhone 5SE និង iPad Air 3 អាចនឹងបង្ហាញខ្លួននៅក្នុងថ្ងៃទី....

ទន្ទឹមនឹងពាក្យចចាមអារាមបានលេចលឺសឹងតែជារៀងរាល់ថ្ងៃ នៅជុំវិញប្រព័ន្ធអុីនធឺណែត មនុស្សជាច្រើនក៏ប្រាកដជាបានដឹងហើយថា iPhone 5SE និង iPad Air 3 គឺពិតជាតួឯកដំបូងបង្អស់របស់ Apple ដែលនឹងត្រៀមបង្ហាញខ្លួននៅក្នុងពេលខាងមុខ។ អ្វីដែលកាន់តែពិសេសនៅក្នុងថ្ងៃនេះ យោងតាមគេហទំព័រ 9to5mac ក៏បានបង្ហើបទៀតហើយថា ប្រភេទស្មាតហ្វូននិងថេបប្លេតទាំងពីរម៉ូឌែលនោះ គឺនឹងលេចចេញមុខមាត់ពិតជាសាធារណៈ នៅក្នុងថ្ងៃទី 15 ខែ មិនា ខាងមុខនេះហើយ ខណៈដែលការវិវត្តន៍នៃបច្ចេកវិទ្យារបស់ឧបករណ៍ទាំងពីរ ត្រូវបានគេកត់សម្គាល់ថា នឹងមានការផ្លាស់ប្តូរច្រើនជាងជំនាន់មុនៗ។ យ៉ាងណាមុិញ ក៏នៅមានផលិតផលជាច្រើនទៀត ដែលពួកយើងនឹងរំពឹងទុករួមមាន iPhone 7, Apple Watch 2, iPad Mini ជំនាន់ថ្មី ក៏ដូចជាប្រភេទ MacBook ម៉ូឌែលផ្សេងទៀតផងដែរ ចុះការបង្ហាញខ្លួននៅថ្ងៃណា? ដើម្បីជ្រាបច្បាស់សូមកុំភ្លេចតាមដានជាមួយយើងខ្ញុំ តាមរយៈ Group iOSPlus

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPhone 5SE និង iPad Air 3 អាចនឹងបង្ហាញខ្លួននៅក្នុងថ្ងៃទី....
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPhone 5SE និង iPad Air 3 អាចនឹងបង្ហាញខ្លួននៅក្នុងថ្ងៃទី....

ចុះថ្ងៃទី 03 ខែកម្ភៈ ឆ្នាំ 2016 ម៉ោង 05:10 ល្ងាច

Sovann2