អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ​មួយ​ខ្នង​ទាំងព្រឹកនៅ​ផ្អាវ​

កំពង់ចាម: អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ ប្រជាពលរដ្ឋ​មួយ​ខ្នង​ទាំងស្រុង នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នៅវេលា​ម៉ោង​៩​និង​១៥​នាទី ថ្ងៃទី​៣ ខែ​គុ​ម្ភៈ ឆ្នាំ​២០១៦​។​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម គេ​បានឃើញ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ចបាននាំគ្នា មកជួយ​អន្តរាគមន៍ និង​បាញ់​ទឹក​ដែរ តែ​មិនអាច​គ្រប់គ្រង​បាននោះទេ ព្រោះ​អណ្តាតភ្លើង​បាន​ឆាបឆេះ សន្ធោសន្ធៅ​។ ប៉ុន្មាន​ក្រោយមក​ទើបឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ ខេត្ត​ចំនួន​៤​គ្រឿង​បាន​បាញ់​ទឹក​ពន្លត់ អស់​៤ រថយន្តធ្វើ​ឲ្យ​អគ្គីភ័យ​រលត់​ជា​ស្ថាពរ​និង​ពុំ មានការ​រាលដាល​ដល់ផ្ទះ​ជិត​អ្នក​ខាង​ឡើយហើយ​​ក៏​គ្មាន​អ្នកណាម្នាក់​គ្រោះថ្នាក់​ឡើយ​។​

 ផ្ទះមួយ​ខ្នង​នោះ ជា​កម្មសិទ្ធិ​ឈ្មោះ​ស៊ន ម៉ី​ន ប្រុស​អាយុ​៥៦​ឆ្នាំ សង់​ពី​ឈើ ប្រក់​ក្បឿងទំ​ហ៊ុ​៨​ម៉ែត្រ​គុណ​១១​ម៉ែត្រ ជញ្ជាំង​ក្តារ​ចាក់​បេតុង​ក្រោម បណ្តាល​ខូចខាតទាំងស្រុង មូលហេតុ​មកពី​ឆ្លង​ចរន្តអគ្គិសនី​។​ចំណែក​ទ្រព្យសម្បត្តិ​សមត្ថកិច្ចមិនទាន់​កំណត់​ដឹងថា ខូចខាត​អស់​ប៉ុន្មាន​នៅឡើយ​ទេ​៕​R