មូលហេតុ​អ្វី​បាន​ជា​ភ្ញាក់​ពី​គេង​មក មាន​អារម្មណ៍​ថា នឿយ​ហត់? វា​អាច​បណ្តាល​មក​ពី កត្តា​ទាំង 7 នេះ

ធ្លាប់ទេ ពេលខ្លះ ភ្ញាក់ពីគេងមក មាន​អារម្មណ៍​ថា នឿយ​ហត់ ហើយ​ពេល​ខ្លះ​ទៀត ហត់​ខ្លាំង​តែ​ម្តង? សម្រាប់​ខ្ញុំ ក៏ធ្លាប់​បែប​នេះ​ដែរ ហើយ​ក៏​មិន​តិច​ពេល​ឡើយ ដែល​បញ្ហា​នេះ បាន​កើត​ឡើង មក​លើ​ខ្ញុំ ចុះ​ប្រិយ​មិត្តទាំងអស់គ្នាវិញ ធ្លាប់អត់? ហើយដឹងទេ ថាវាបណ្តាល មកពីមូលហេតុអ្វី?

មូលហេតុ​អ្វី​បាន​ជា​ភ្ញាក់​ពី​គេង​មក មាន​អារម្មណ៍​ថា នឿយ​ហត់? វា​អាច​បណ្តាល​មក​ពី កត្តា​ទាំង 7 នេះ

យោងទៅតាមការសិក្សាស្រាវជ្រាវ ចំពោះមូលហេតុ ដែលធ្វើអោយ ភ្ញាក់ពីគេងមក អស់កម្លាំងនោះ គឺ​បណ្តាល មកពីកត្តា 8 យ៉ាងនេះ ដែលអ្នកបាន ប្រព្រឹត្តិមុនពេលចូលគេង ដែលក្នុងនោះ មានដូចជា៖

  1. គេងនៅលើ ខ្នើយទន់ៗ

ស្តាប់ទៅ ហាក់ដូចជាឆ្គងបន្តិច ព្រោះអី មនុស្សភាគច្រើន សុទ្ធតែចូលចិត្តគេង នៅលើខ្នើយទន់ៗ បូករួម ទាំងខ្ញុំផងដែរ។ ក៏ប៉ុន្តែ យ៉ាងណាមិញ ការគេងនៅលើ ខ្នើយទន់ ក៏មានគុណវិបត្តិ មួយចំនួន ទៅតាម​ប្រភេទ របស់វា ដែលភាគច្រើន ខ្នើយទន់ដែលទាបៗតែម្តង នៅពេលដែល យើងគេងផ្អៀងម្ខាង វានឹងធ្វើអោយក្បាល និងករបស់យើង មិនស្ថិតនៅលើបន្ទាត់ ជាមួយនឹង ឆ្អឹងខ្នងឡើយ ដូចនេះ បញ្ហាឈឺក គឺចៀសមិនរួចនោះទេ។

  1. គេងមិនបិទភ្លើង ឬមានពន្លឺភ្លឺច្រើន

ដូចដែល អ្នកទាំងអស់គ្នា បានដឹងគឺថា ពន្លឺគឺជាសត្រូវនៃ ការគេងលក់ស្កប់ស្កល់ ហើយប្រសិនបើ អ្នក​គេង នៅក្នុងបន្ទប់ ដែលមានពន្លឺនោះ អ្នកនឹង មិនងាយគេងលក់ឡើយ តែអាចនឹងឆាប់ភ្ញាក់វិញ។ នេះ​ហើយ ជាមូលហេតុចំបងមួយ ធ្វើអោយ ភ្ញាក់ពីគេងមក មានអារម្មណ៍ ថាហត់ និងអស់កម្លាំង។

  1. គេងនៅក្នុងបន្ទប់ ដែលមានសីតុណ្ហភាពត្រជាក់ខ្លាំង និងក្តៅខ្លាំង

ប្រសិនបើ សីតុណ្ហភាព នៅក្នុងបន្ទប់ កើនឡើងដល់ 23 អង្សារសេ ថយចុះដល់ 12 អង្សារសេ វានឹង បង្ក​ជាបញ្ហា ដល់ដំណើរការ នៃការគេងរបស់អ្នក ជាក់ជាមិនខាន។ ហេតុដូចនេះហើយ ទើបអ្នកជំនាញ បានផ្តល់យោបល់ អោយថា សីតុណ្ហភាព នៅក្នុងរបស់អ្នក គួរតែស្ថិតនៅក្បែរ 18 អង្សារសេ ទើប​ប្រសើរ។

  1. គេងនៅលើពូករឹងខ្លាំង ឬទន់ពេក

នៅពេលដែល អ្នកគេងនៅលើ ពូកដែលរឹង ឬទន់ពេក អ្នកនឹងមិនអាច ចៀសផុត ពីការឈឺឆ្អឹងខ្នង​ឡើយ​។

  1. ដាក់របស់អេឡិចត្រូនិច (ទូរស័ព្ទ, កុំព្យូទ័រ) នៅក្បែរខ្លួន

នៅពេលដែល អ្នកគេង ហើយប្រសិនបើ ពេលនោះ មានសារអេឡិចត្រូនិច ផ្ញើ​មកកាន់ ទូរស័ព្ទ ដែល​នៅ​ជិត ខ្លួនអ្នកនោះ វានឹងបញ្ចេញពន្លឺមក។ ពន្លឺនោះហើយ ដែលធ្វើអោយ ជាប់នៅត្របកភ្នែក របស់អ្នក ទោះជាពេលនោះ អ្នកបានបិទភ្នែកក៏ដោយ។ ក្រោយពេល ដែលពន្លឺនោះ បានបញ្ចេញមក វានឹងទៅដាស់ ប្រព័ន្ធប្រសាទ របស់អ្នក បន្ទាប់មក ខួរក្បាលរបស់អ្នក ហើយពេលនោះហើយ ដែល​អ្នកនឹង ភ្ញាក់ឡើងតែម្តង។

  1. គេងជាមួយនឹង សត្វចិញ្ចឹម

នេះក៏ជាបញ្ហា ចំបងមួយដែរ ព្រោះពេល ដែលសត្វទាំងនោះភ្ញាក់ វាអាចនឹងធ្វើសកម្មភាពផ្សេងៗ ដែលធ្វើអោយ អ្នកភ្ញាក់ដែរ។ ដូចនេះ ប្រការដែលគួរតែធ្វើ គឺរៀបកន្លែង អោយសត្វចិញ្ចឹមរបស់អ្នក នៅឆ្ងាយពីបន្ទប់ ទើបជាការប្រសើរ។

  1. ក្បាលគេងលើខ្នើយ ឯខ្លួនគេងលើរបស់រឹង

ប្រសិនបើអ្នក គេងផ្ងារ គួរតែរកខ្នើយមួយ ដាក់ពីក្រោមជង្គង់ ទាំងសងខាង ហើយប្រសិនបើ អ្នកគេង​ផ្អៀង​ម្ខាង គួរតែ រកខ្នើយមួយ ដាក់ពីក្រោមដៃ ដើម្បីមិនធ្វើអោយ ប៉ះពាល់ដល់ស្មារ និងរកខ្នើយ​មួយ​ទៀត ដាក់ពីក្រោមជើង ដើម្បីធ្វើអោយ ក្បាល ក និងផ្នែកផ្សេងៗទៀត ស្ថិតនៅបន្ទាត់ស្មើគ្នា។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

មូលហេតុ​អ្វី​បាន​ជា​ភ្ញាក់​ពី​គេង​មក មាន​អារម្មណ៍​ថា នឿយ​ហត់? វា​អាច​បណ្តាល​មក​ពី កត្តា​ទាំង 7 នេះ

សរុបមកវិញ ក្រោយពីបានអាន អត្ថបទខាងលើនេះរួច តើសកម្មភាពមួយណា ដែលអ្នកទម្លាប់ ក៏ដូចជា ឧស្សាហ៍ធ្វើ មុនពេលចូលគេង? ដូចនេះ ប្រសិនបើអាច គួរតែ ចៀសវាង ធ្វើសកម្មភាព ខាងលើនេះ​ទៅ។ ហើយមួយវិញទៀត ក៏ពុំគួរបរិភោគ អាហារណា ដែលធ្វើអោយប៉ះពាល់ នៅពេលយប់ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូ​ថ្មីៗ!!!

មូលហេតុ​អ្វី​បាន​ជា​ភ្ញាក់​ពី​គេង​មក មាន​អារម្មណ៍​ថា នឿយ​ហត់? វា​អាច​បណ្តាល​មក​ពី កត្តា​ទាំង 7 នេះ

  • ដោយ: Mai
  • 4:21 PM, 03 February
  • ប្រភព: healthyfoodteam
  • Tag: សុខភាព