សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ គណៈ​ទន្តពេទ្យ​កម្ពុជា និង​ក្រុមហ៊ុន COLGATE រួម​គ្នា​រៀបចំ​បើក​ពិធី​សុខភាព​មាត់​ធ្មេញ​សម្រាប់​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​៣០ ខែមករា នៅ​សួនច្បារ​មហោ​ស្រព​​ចាស់​ខេត្ត​ព្រះ​សីហ​នុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ទន្ត​បណ្ឌិត សុខុម រិ​ទ្ធី​វុ​ធ ប្រធាន​ក្រុមប្រឹក្សា​គណៈ​ទន្តពេទ្យ​កម្ពុជា លោក​ជំទាវ ហៀ​ក ហ៊ី​ម៉ូ​លី អភិ​បាល​ខេត្ត​រង និង​លោក Danai Sirisavun តំណាង​ក្រុមហ៊ុន Colgate-Palmolive ។

ថែ​សុខភាព​មាត់​ធ្មេញ​ល្អ គឺជា​សកម្មភាព​មួយ​ដែល​មាន​គោលបំណង ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ស្តី​ពីសារ​សំខាន់​នៃ​សុខភាព​មាត់​ធ្មេញ និង​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ ព្យាបាល​មាត់​ធ្មេញ​។ Colgate ជឿជាក់​ថា​តាម​រយៈ​យុទ្ធនាការ​នេះ ពិតជា​អាច​ផ្តល់​ជូន​ប្រជាជន​នូវ​សុខភាព​មាត់​ធ្មេញ​កាន់តែ​ប្រសើរ​ឡើង​ជាង​នេះ​ទៀត​។

សកម្មភាព​នេះ ត្រួ​វ​បាន​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៩ ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ជាមួយនឹង​ចំនួន​អ្នកចូលរួម​ច្រើន​ជាង​៦០០​នាក់ ដើម្បី​ទទួល​បានការ​ផ្តល់​ចំណេះដឹង​ក្នុង​ការ​ថែទាំ និង​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ ដោយ​ឥត​គិតថ្លៃ​នៅ​កន្លែង​ពិធី​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត ចាប់ពី​ថ្ងៃ​ទី​១​ដល់​២៩ កុម្ភៈ ក្រុមហ៊ុន Colgate សហការ​ជាមួយនឹង​គ្លីនិក​ធ្មេញ​ចំនួន​២៥០​គ្លីនិក នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​-​ក្រុង​មួយ​ចំនួន​២១ ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ចំណេះដឹង​ក្នុង​ការ​ថែទាំ និង​ការ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ និង​ផ្តល់​ជូន​ផលិតផល​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​។

សូម​មើល​បដា​ក្រុមហ៊ុន Colgate ដែល​ចង​ព្យួរ ដើម្បី​ស្វែងរក​គ្លីនិក​ចូលរួម​នៅ​ជិត​ផ្ទះ​របស់​អ្នក​។
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង ០២៣ ៩៩៤ ០៥៨ ៕