សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ Pedro​កម្ពុជា បាន​ប្រារព្ធ​ខួប​៥​ឆ្នាំ​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ទី​៣០ មក​រា ឆ្នាំ​២០១៦ នៅ​សួន​ខាងក្រោយ​របស់​សណ្ឋាគារ សូ​ហ្វី​តែ​ល ដោយ​ក្រុមការងារ​បាន​កែប្រែ​វាលស្មៅ​ដ៏​ធំ​មួយ​នេះ​ឱ្យ​ក្លាយទៅជា​ទីតាំង​ដែល​ឡូយ និង​មាន​ភាព​ទាក់ទាញ​សម្រាប់​ការ​ចាប់ផ្តើម​បង្ហាញ​ម៉ូ​ដ​ដ៏​ធំ​មួយ​របស់​Pedro​នា​រដូវ​កាល និទាឃ​រដូវ ឆ្នាំ​២០១៦​នេះ ។

ព្រឹត្តិការណ៍​ផ្តាច់មុខ​មួយ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ព្រឹត្តិការណ៍​បង្ហាញ​ម៉ូ​ដ​ដ៏​ធំ​នៅ​ដើមឆ្នាំ និង​មាន​ភ្ញៀវ​កិត្តិយស​ជាង​៨០០​នាក់​ចូលរួម ។ មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូ​ដ​មួយ​ដែល​មាន​ផ្លូវ​ដើរ​ម៉ូ​ដ​ប្រវែង​៤០​ម៉ែត្រ មាន​សសរស្តម្ភ​កណ្តាល ជាមួយនឹង​ការ​តុបតែង​ដោយ​ដើមឈើ និង​បូម​ខ្សាច់​បំពេញ​ប្រធានបទ​វាល​ខ្សាច់​នៃ​ជួរ​និទាឃ​រដូវ​នេះ ។

នៅ​ពេល​ដែល​ការ​បង្ហាញ​នេះ​ចាប់ផ្តើម តារា​បង្ហាញ​ម៉ូ​ដ​អន្តរជាតិ​ចំនួន​២៦​រូប​ដែល​មក​ពី​គ្រប់​ផ្នែក​ទាំងអស់​នៃ​តំបន់​អាស៊ី បាន​អួត​បង្ហាញ​អំពី ខូ​ឡិ​កសិន​ថ្មី​របស់​Pedro នា​រដូវ​កាល​និទាឃ​រដូវ​ដល់​ទស្សនិកជន ។

ខូ​ឡិ​កសិន​របស់​សុភាពបុរស នាំ​មក​នូវ​ស្បៃ​ទន់​រលោង​ប្រកបដោយ​ភាព​ថ្លៃថ្នូរ​ផ្តល់​ជ​ម្រើ​ស៌​ជា​ច្រើន​ពណ៌​ដូច​ជា​ពណ៌​ទឹកដោះគោ ពណ៌​ត្នោត និង​ពណ៌​ក្រហម​ក្រមៅ ជាមួយនឹង​កំណត់សម្គាល់​ពិសេស​នៃ​សាច់​ក្រណាត់​និង​ផ្កា​សម្រាប់​រដូវ​កាល​នេះ​។ ចំណុចប្រសព្វ​បង្ហាញ​យ៉ាង​លំអិត​ជាមួយនឹង​ស្បែកជើង​ប៊ូ​រំលេច​ជាមួយ​ពណ៌​មាស​ភ្លឺ​ៗ និង​ផ្ទៃ​ពណ៌​ឈើ ។ ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​នៃ​ចំណុច​លេចធ្លោ​ដូច​ជា​ការ​រចនា​ស្បែកជើង​ផ្ទៃ​ផ្កា​ស្រប​នឹង​ស្រមោល​នៃ​រដូវ​កាល​នេះ ។ សាច់​ក្រណាត់​ត្រូវ​បាន​បន្ថែម​ការ​យកចិត្តទុកដាក់​សម្រាប់​បុរស​នា​សម័យ​ទំនើប ។

ខូ​ឡិ​កសិន​របស់​សុភាព​នារី​បង្ហាញ​ពី​ការ​ប្រមូលផ្តុំ​បំណែក​តូច​ៗ​នៃ​ភាព​ទាន់សម័យ​នាំ​មក​នូវ​ការ​លាយ​ពណ៌​មួយ​ដែល​ដិត​ខ្មៅ និង​ខៀវ​លាយ​ជាមួយ​ពណ៌​សាច់​និង​ស ដែល​បង្ហាញ​នូវ​ភាព​ជឿជាក់ ។ ស្បែកជើង​កែង​ត្រូវ​បាន​រំលេច​ដោយ​មានការ​រចនា​ម៉ូ​ដ និង​ពណ៌​នៃ​ស្បែក​ពស់​ដែល​គ្របដណ្តប់​ស្ទើរ​គ្រប់​ផ្នែក​ភាព​ឆើតឆាយ  និង​ការ​ទប់​លំនឹង​នៅ​គ្រប់​ទម្រង់​បែបបទ ។ នៅ​ក្នុង​រដូវ​កាល​នេះ ស្បែកជើង​រាប​ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​ចំណុច​ពិសេស​ៗ ដោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ពាក់ ។ ជាមួយនឹង​ពណ៌​ភ្លឺ​ៗ​និង​ស្ទីល​ក្លា​ស៊ី​ក ត្រូវ​បាន​រចនា​សម្រាប់​ស្បែកជើងសង្រែក ។

ជា​ថ្មី​ម្តងទៀត Pedro​កម្ពុជា​បាន​លើស​ពី​ការ​រំពឹង​ទុក​ទាំងអស់​ជាមួយនឹង​ការ​បង្ហាញ​ចុង​ក្រោយ​នេះ ។ ព្រឹត្តិការណ៍​នេះ​ធំ​ជាង​មុន​ល្អ​ប្រសើរ​ជាង​មុន ទំនើប​ជាង​មុន និង​ការ​ហ៊ាន​ជាង​មុន គួប​ផ្សំ​ជាមួយ​ផលិតផល​ថ្មី​ៗ​ដែល​នឹង​យក​មក​ដាក់​លក់​នៅ​លើ​ទីផ្សារ ។ មិនបាច់​ឆ្ងល់​ទេ​ថា ហាង​Pedro បាន​កើនឡើង​ដល់​៤​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ និង​បាន​បង្កើត​ខ្លួន​យ៉ាង​រឹង​មាំ​ដែល​ជា​ការ​ពេញចិត្ត​របស់​អតិថិជន ៕