លោក ប្រាយុទ្ធ ចាន់អ៊ូឆា ថាការបោះឆ្នោតជាតិ ខាងមុខ ត្រូវតែដើរតាមផែនទី បង្ហាញផ្លូវ

បាងកក៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អ៊ូឆា បានបញ្ជាក់ជាថ្មីម្ដងទៀតថា ដំណើរការបោះ ឆ្នោតជាតិ ដែលធ្វើឡើងនៅខែកក្កដា ឆ្នាំ២០១៧ ត្រូវតែធ្វើតាមមាត្រា នៃផែនទីចង្អុរបង្ហាញផ្លូវ នយោបាយ ដែលរដ្ឋាភិបាលប្រឹងប្រែងធ្វើអស់រយៈពេល ២៥ខែកន្លងមកនេះ។

ទីភ្នាក់ងារសារព័ត៌មានថៃបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា នាយករដ្ឋមន្រ្តីថៃ ចង់ច្បាប់ថ្មីនេះ ក្លាយជាច្បាប់ស្ដង់ដារអន្ដរជាតិ និងត្រូវរចនាឡើង តាមវិធីដែល ការពារខ្លួន ពីប្រធានបទនៃការធ្វើវិសោធន៍កម្ម ដូចដែលគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារម្សិលមិញនេះ យល់ថាសេចក្ដីព្រាងច្បាប់ដំបូងនៃរដ្ឋធម្មនុញ្ញថ្មីនេះ ជាការបង្ហាញដោយគណៈកម្មការ ព្រៀងរដ្ឋធម្មនុញ្ញ ហៅកាត់ថា CDC។

ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អ៊ូឆា បាននិយាយថា លោកបានទុកពេល ឲ្យសមាជិកគណៈរដ្ឋមន្រ្តី រយៈពេល ១សប្ដាហ៍ដើម្បីសិក្សាបន្ថែមពីសេចក្ដីព្រាងច្បាប់នេះ និង ប្រយោជន៍មតិរបស់ពួកគេ ក្រោយមកឧបនាយករដ្ឋមន្រ្តី បានប្រមូលរាល់គំនិត ហើយដាក់ទៅកាន់ គណៈកម្មការព្រៀងរដ្ឋធម្មនុញ្ញ ដើម្បីធ្វើការពិចារណា។

គួរបញ្ជាក់ថា CDC នឹងទទួលគំនិតប្រតិកម្មពីភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាមតិសាធារណៈ ទូទាំងប្រទេស ខណៈពេលដែលខ្លួនបានបញ្ចប់ សេចក្ដីព្រាងច្បាប់ចុងក្រោយនៃរដ្ឋធម្មនុញ្ញថ្មីនេះរួមទៅហើយ មុនពេលដាក់បញ្ជូនទៅកាន់រដ្ឋាភិបាលនៅថ្ងៃទី២៩ ខែមីនា ខាងមុខនេះ៕

លោក ប្រាយុទ្ធ ចាន់អ៊ូឆា ថាការបោះឆ្នោតជាតិ ខាងមុខ ត្រូវតែដើរតាមផែនទី បង្ហាញផ្លូវ