យន្តហោះដឹកអ្នកដំណើរ មួយបានចុះចតជាបន្ទាន់ ក្រោយការផ្ទុះខាងផ្នែក ក្នុងតួយន្តហោះ

ប្រភពពត៍មានពី MashableAsia បានឲ្យដឹងកាលពីថ្ងៃអង្គារនេះ យន្តហោះមួយគ្រឿង បានធ្វើការសុំចុះចត ជាបន្ទាន់ភ្លាមៗនៅក្នុង ប្រទេសសុម៉ាលី ក្រោយមានកាផ្ទុះនៅ ចំពាក់កណ្តាលតួយន្តហោះ ដែលធ្វើឲ្យមានស្នាម ប្រហោងមួយយ៉ាងធំ គឺនៅពេលដែលហោះ ឡើងបានតែបន្តិច។

របាយការណ៍ព័ត៌មាន ក្នុងស្រុកបាននិយាយ មនុស្សពីរនាក់ត្រូវបាន គេដឹងថា បានរងរបួសជាមួយនឹង ជើងហោះហើររបស់អាកាសចរ Dijbouti-bound Daallo ហើយបានបន្ថែមទៀតថា ក្នុងនោះមានមនុស្សម្នាក់ ដែលបានហោះប៉ើងខ្ទាត ចេញពីក្នុងយន្តហោះ។

មន្ត្រីប៉ូលីសស្ថិតនៅក្នុងតំបន់ Balad Town ដែលបានរៀបរាប់ថា ប្រជាជនក្នុងតំបន់បាន ប្រទះឃើញសាកសពបុរស ចំណាស់ម្នាក់ដែលគេគិតថា បានធ្លាក់ចេញពីក្នុងយន្តហោះ។ មិនមានអ្នកដំណើរ នៅក្នុងយន្តហោះណាមួយ ដែលបានអះអាងប្រាកដ ពីមូលហេតុដែលធ្វើឲ្យ មានការផ្ទុះនេះឡើងនោះទេ។

មន្ត្រីស៊ើបអង្កេតរបស់ ប្រទេសសុម៉ាលី ក៏មិនទាន់ហ៊ានសន្មត់ ពីមូលហេតុណាមួយដែរ នៅពេលដែលការសន្មត់ តំបូងគេនិយាយថា អាចមកពីការផ្ទុះធុង ផ្ទុកខ្យល់អុកស៊ីស៊ែនដែល មាននៅក្នុងយន្តហោះ៕