ក្រុមហ៊ុនត្រួតពិនិត្យ វិធានការណ៍ ការពារផលដំណាំ នឹងប្រើ drones ដើម្បីឃ្លាំមើលការ បំផ្លាញលើដំណាំ ដោយសត្វល្អិតចង្រៃ

សាំងហ្គាពួរ៖ ក្រុមហ៊ុនត្រួតពិនិត្យ វិធានការណ៍ការពារ ផលដំណាំ ឈ្មោះថា PestBusters បានឲ្យដឹងថា នៅថ្ងៃអនាគត ក្រុមហ៊ុននឹងប្រើប្រាស់ ឧបករណ៍ម្យ៉ាង ហៅថា drones ដើម្បីចាប់យករូបភាព និងសកម្មភាពរបស់ សត្វល្អិតចង្រៃបំផ្លិច បំផ្លាញលើដំណាំ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា នៅថ្ងៃពុធនេះ មជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការ បានឲ្យដឹងថា កាម៉េរា វាជាផ្នែកមួយជួយ ដល់ឃ្លាំមើលពីការរំខាន ពីសត្វល្អិតចង្រៃ បំផ្លាញផលដំណាំ ហើយវាអាចប្រាប់ឲ្យដឹង អំពីអ្វីដែលបានកើត ឡើងទៀតផង ។

PestBusters ក៏គ្រោងនឹងបង្កើត drones ជាច្រើនប្រភេទ ដើម្បីបង្ហាញអំពីរូបភាព និងសកម្មភាពដែលពិបាកដឹង ហើយ drones ក៏ត្រូវបានឲ្យប្រើប្រាស់ ជាផ្លូវការសម្រាប់ត្រួតពិនិត្យ លើសកម្មភាពនៃ វិធានការណ៍ការពារ ផលដំណាំដែរ ។

លោក Gilbert Tan អ្នកចាត់ការទូទៅ របស់ក្រុមហ៊ុន បានថ្លែងថា "សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) វាគឺជាផ្នែកមួយជួយដល់ សេដ្ឋកិច្ចរីកចម្រើន យើងនឹងបន្តកិច្ចក្នុងនាម ជាដៃគូសម្រាប់ជួយដល់ SMEs ដោយដាក់បញ្ចូល នូវបច្ចេកវិទ្យាថ្មី ទំនើបនេះដើម្បីជួយដល់ កិច្ចការងារទាំងនេះ" ៕

ក្រុមហ៊ុនត្រួតពិនិត្យ វិធានការណ៍ ការពារផលដំណាំ នឹងប្រើ drones ដើម្បីឃ្លាំមើលការ បំផ្លាញលើដំណាំ ដោយសត្វល្អិតចង្រៃ