រដ្ឋមន្ត្រីក្រសួងចំនួន ៧របស់ឥណ្ឌូនេស៊ី រួមគ្នាបង្កើតកម្មវិធីពិសេស ប្រឆាំងនឹងរដ្ឋឥស្លាម

ហ្សាកាតា៖ លោក Luhut Panjaitan រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសឲ្យដឹង កាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីមកពីក្រសួងចំនួន ៧បានរួមគ្នាបង្កើតនូវ កម្មវិធីពិសេសមួយ ក្នុងគោលបំណងដើម្បី ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ដោយសារក្រុមនេះ ជាភេរវករដ៏ធំលើពិភពលោក ហើយកំពុងប្រឈម មុខនឹងការវាយប្រហារ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា តាមការបញ្ជាក់ពីលោក Luhut "រដ្ឋមន្ត្រីក្រសួងចំនួន៧ នឹងអនុវត្តទៅលើការលុប បំបាត់ឬសគុលអាក្រក់ ហើយបញ្ហានេះពួកគេពីមុន មិនដែលធ្លាប់ធ្វើឡើយ" ។

ការរួមគ្នានេះ ដោយសារតែមានករណីបំផ្ទុះគ្រាប់បែក និងមានការបាញ់សម្លាប់ ដោយរង្គាល ដោយក្មាន់កាំភ្លើង នៅភាគ កណ្តាលក្រុងហ្សាកាតា កាលពីថ្ងៃទី១៤ មករា ដោយបានសម្លាប់ ពលរដ្ឋអស់ ៨នាក់ ក្នុងនោះមានក្រុម ពាក់ព័ន្ធនឹងរដ្ឋឥស្លាម ៤នាក់ និងរបួសចំនួន១២នាក់ ។

យោងតាមរដ្ឋមន្ត្រីការពារ ជាតិបានបញ្ជាក់ថា រដ្ឋមន្ត្រីដែលបានចូលរួម បង្កើតកម្មវិធីពិសេសនេះ គឺមកពីក្រសួងច្បាប់ និងសិទ្ធិមនុស្ស ក្រសួងអប់រំ និងវប្បធម៌ ក្រសួងកិច្ចការសង្គម និងក្រសួងកិច្ចការសាសនា ។

នៅក្នុងអំឡុងពេល អនុវត្តកិច្ចការងារនេះ រដ្ឋមន្ត្រីទាំងអស់នឹងអនុម័ត ដោយដាក់បញ្ចូល នូវការណែនាំសមូហភាពមួយ ក្នុងនោះមានច្បាប់ណែនាំ ខាងផ្នែកសាសនា ចិត្តវិទ្យា អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។

សម្រាប់កិច្ចការយោធាវិញ នឹងត្រូវញែកឲ្យដាច់ និងច្បាស់លាស់ ហើយមេបញ្ជាការយោធា និងអ្នកក្រោមឳវាទត្រូវ អនុវត្តតាមការណែនាំ ដែលចែកជាផ្នែកច្បាស់លាស់ ។

លោក Luhut បានសង្កត់ធ្ងន់ថា "សម្រាប់អ្នកទោស នៅក្នុងពន្ធនាគារវិញ យើងក៏មានការបញ្ចូល នូវកម្មវិធីអប់រំដល់ពួកគេ និងផ្តល់ការងារដល់ពួកគេ ដែលជំនាញដ៏សមស្រប នៅពេលរួចពីទោសវិញ នឹងអាចប្រព្រឹត្តកិច្ចការ ដែលពួកគេមាន ហើយវាញ៉ាំងឲ្យការវិល ទៅរកកិច្ចការអបាយមុខ នឹងសាបរលាបដែរ" ៕

រដ្ឋមន្ត្រីក្រសួងចំនួន ៧របស់ឥណ្ឌូនេស៊ី រួមគ្នាបង្កើតកម្មវិធីពិសេស ប្រឆាំងនឹងរដ្ឋឥស្លាម