អូស្រ្តាលី បញ្ជាក់ថា វត្តមានវីរុស Zika មាន ០២ករណីហើយ

ស៊ីដនី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា ពលរដ្ឋអូស្ត្រាលីចំនួន០២នាក់ ដែលបានវិលមក ពីតំបន់ខារីប៊ៀន មានរោគសញ្ញាជំងឺ បង្កដោយវីរុស Zika ។ មន្ត្រីសុខាភិបាលបាន ឲ្យដឹងថាយ៉ាងដូច្នេះ។

ឆ្លងតាមការធ្វើតេស្តរ កមើលវត្តមានវីរុស Zika ទាំងបុរស និងស្ត្រី ពិតជាមានផលវិជ្ជមានមែន កាលពីថ្ងៃសុក្រ ។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុស Zika បានរាតត្បាតដល់ ពលរដ្ឋអាម៉េរិកាំង ។

ទន្ទឹមនឹងនេះដែរ នៅក្នុងឆ្នាំ២០១៣ ជនជាតិអូស្ត្រាលី អាយុ២៧ឆ្នាំឈ្មោះ Daniel Gaunt ដែលមានផ្ទុកវីរុសនេះ បានទៅលេងកម្សាន្ត នៅកោះបាលី ហើយក៏ត្រូវសត្វមូស និងសត្វស្វាខាំរូបគេដែរ ។

តាមការឲ្យដឹងពីប្រភព ព័ត៌មានបានបន្ថែមថា ដោយសារតែមានករណីវីរុស Zika នេះកក្រើកយ៉ាងឆាប់រហ័ស ទើបបណ្តាអ្នកទេសចរ ទាំងឡាយបង្កើនការប្រុងប្រយ័ត្ន ទៅលើការធ្វើដំណើរ កម្សាន្តរបស់ពួកគេដែរ ៕

អូស្រ្តាលី បញ្ជាក់ថា វត្តមានវីរុស Zika មាន ០២ករណីហើយ