ក្រុមហ៊ុន​ហ្ស៊ូម​វ៉ាង​អុិចវេស​មុិន ឈូសឆាយដីរបស់​ប្រជាពលរដ្ឋ​

Doliprane TVC

​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង និង ជនជាតិ​ចា​រាយ នៅ​ភូមិ​តា​កុក​ព្នង​ចាស់ និង តា​កុក​ព្នង​ថ្មី ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគីរី កំពុង​ខឹងសម្បា​យ៉ាងខ្លាំង នៅពេលដែល​ក្រុមហ៊ុន ហ្សូ​ម​វ៉ាង​(​ខេ​ម​បូ​ឌា​)​វេស​ម៉ិ​ន ដែល​ទទួល​ម៉ៅការ​ឈូសឆាយ​ដាំ​ស្វាយចន្ទី​អោយ​ក្រុមហ៊ុន រ័ត្ន​សា​ខន កំពុង​កាប់​យក​ឈើ​មានតម្លៃ ព្រមទាំង​ឈូសឆាយ រាន​យក​ដីព្រៃ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដីស្រែ​របស់​ពួកគាត់ ។

ក្រុមហ៊ុន​ហ្ស៊ូម​វ៉ាង​អុិចវេស​មុិន ឈូសឆាយដីរបស់​ប្រជាពលរដ្ឋ​

ដោយមាន​ការឈ្លោះប្រកែក​គ្នា​ជាខ្លាំង​រវាង​សន្តិសុខ​ក្រុមហ៊ុន​ជាមួយ​ប្រជាពលរដ្ឋ អាជ្ញាធរ​ស្រុក​លំផាត់ និង ស្រុក​អូរ​យ៉ា​ដាវ បាន​សុំអោយ​ក្រុមហ៊ុន​ផ្អាក​ការ​ឈួ​ស​ឆាយ​ជា​បណ្តោះ​អាស​ន្ត​សិន​ដើម្បី រងចាំ​ការដោះស្រាយ ។ ប្រធាន​សហគមន៍​នៅ​ភូមិ​តា​កុក​ព្នង បានអោយដឹងថា ពួកគាត់​បានធ្វើ​ស្រែ​នៅ​ចំណុច​អូរ​រ៉ា​ម៉ៅ ខាងលិច​ភូមិ​តា​កុក​ព្នង ដែល​ក្រុមហ៊ុន​កំពង់​ឈូសឆាយ​នេះ អស់​រយៈពេល​ជាង ៧ ឆ្នាំ មកហើយ ប្រសិនបើ​ក្រុមហ៊ុន​ចូលមក​ឈួ​ស​ឆាយ​យក​នោះ ពួកគាត់​ពុំមាន​ដី​សំរាប់​ធ្វើស្រែ​ទៀត​ទេ ។

លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរ​យ៉ា​ដាវ បានអោយដឹង​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន ប្រើប្រាស់​ផែនទី​ខុស​បណ្ដាលអោយមាន​ភាពលំអៀង ចូល​ដីស្រែ​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​ស្រុក​អូរ​យ៉ា​ដាវ សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ស្រុក​លំផាត់ ចុះ​ទៅអោយ​ក្រុម ហ៊ុន​ធ្វើ​ការផ្អាក​ឈូសឆាយ​រួច​ម្ដងមកហើយ​បើ​នៅតែ​រឹងទទឹង​ទៀត​នោះ អាជ្ញាធរ​ស្រុក​នឹង​ចុះទៅ​ចាប់​តែម្ដង ព្រោះថា​អាជ្ញាធរ​ធ្វើ​អ្វី​ដើម្បី​ប្រជាពលរដ្ឋ​អោយតែ​ពួកគាត់​ធ្វើ​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ។

ក្រុមហ៊ុន​ហ្ស៊ូម​វ៉ាង​អុិចវេស​មុិន ឈូសឆាយដីរបស់​ប្រជាពលរដ្ឋ​

​លោក នូ ថេរ អភិបាលស្រុក​លំផាត់​បា​ន​បញ្ជាក់ដែរថា ចំណុច​ដែលមាន​បញ្ហា នោះ​ក្រុមហ៊ុន​ផ្អាក​ឈូសឆាយ​ហើយ លោក​បាន​ប្រជុំពិភាក្សារ​ជាមួយ​ថ្នាក់​ខេត្តហើយ​ថា ប៉ះពាល់​ដី​ប្រជាជន​ប៉ុន្មាន តើ​ត្រូវ​កាត់​ខ្វៀ​ល​អោយ​ពួកគាត់​ប៉ុន្មាន​យើង​នឹង​ដោះស្រាយ​សិន ។​លោក​បាន​បន្តថា កន្លងមក កាលពី​ក្រុម​យុវ​និស្សិត​លេខ ០១ បាន​ចុះ​វាស់វែង​កាត់​ខ្វៀ​ល​ដី​អោយ​ពួកគាត់​ដែរ ចំណែក​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​កុក​ព្នង​ទាំងនោះ​មិនបាន​ចូលរួម​សហការ​ណ៍​ជាមួយ​ក្រុមនិស្សិត​នោះទេ ទើប​មាន​ផល​លំបាក​ដូច្នេះ ។​

លោក​ទឹម ស៊ី​ណាត ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយ៍កម្ម សំណង និង សូ​រិ យោ​ដី​ខេត្ត បានអោយដឹងថា កាលនោះ​ក្រុម​យុវ​និស្សិត​បាន​ចុះ​វាស់វែង​ជូន​ប្រជា​ពល​​រដ្ឋ​រួច រាល់​ហើយ តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​មិនដឹងថា ប្រជាពលរដ្ឋ​ធ្វើស្រែ​ចូលមក​​ដី​ក្រុមហ៊ុន ឬ​ក្រុមហ៊ុន​ឈូស​ចូល​ដី​ប្រជាពលរដ្ឋ​នោះទេ លោក​មិន​បានដឹង​ច្បាស់​ដែរ ករណីនេះ​លោក​នឹង​ពិ​ក្សា​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​នៅពេល​ក្រោយ ៕​សុថា​ត់​

ក្រុមហ៊ុន​ហ្ស៊ូម​វ៉ាង​អុិចវេស​មុិន ឈូសឆាយដីរបស់​ប្រជាពលរដ្ឋ​