អ្នក​ប្រដាល់​ជើង​ខ្លាំង​ត្រកូល«បឺត» សំពះ​ក្តី​មេត្តាពី​សប្បុរស​ជន

អ្នក​ប្រដាល់​ជើង​ខ្លាំង​ត្រកូល​«បឺត» គឺ​ បឺត ខាំ និង​ បឺត សំខាន់ កំពុង​ជួប​ទុក្ខ​ជា​ទម្ងន់​រហូត​ដល់​ពួក​គេ​បាន​លើក​ដៃ​សំពះសុំ​ក្តី​មេត្តា​ពី​សប្បុរស​ជន​ជិត​ឆ្ងាយ​ ចូល​រួម​ផ្តល់​ថវិកា ដើម្បី​ជួយ​ដល់​ពួក​គេ។

boxer-1

ការ​​ដាច់​ចិត្ត​លើក​ដៃ​សំពះ​សុំ​​រក​ជំនួយ​នេះ​គឺ បឺត ខាំ និង បឺត សំខាន់ ​កំពុង​ជួបការ​ខ្វះ​ខាត ក្នុង​ការ​រក​ប្រាក់​ទៅ​ជួយ​ព្យាបាល​សិស្ស​របស់​គេ​ឈ្មោះ បឺត ចើត ដែល​​​មាន​របួស​ជា​ទម្ងន់​គឺ​មាន​ឈាម​កក​នៅ​ក្នុង​ខួរ​ក្បាល បន្ទាប់​ពី​កីឡាករ​ជើង​ថ្មី​ម្នាក់​នេះ បាន​ចាញ់​ដោយ​សន្លប់​ក្នុង​ទឹក​ទី​៤ ក្រោម​ស្នា​ដៃ​កីឡាករ លីន វិបុល របស់​ក្លិប​បូរី​រាជសីហ៍​មាន​រិទ្ធ នៅ​លើ​សង្វៀន SEATV កាល​ពី កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣១ ខែមករា កន្លង​មក​នេះ។

boxer-2

នៅ​ពេល​នេះ បឺត ចើត កំពុង​ដេក​ព្យា​បាល​ឈាម​កក​ក្នុង​ខួរ​ក្បាល​ដ៏​គួរ​ឲ្យ​កម្សត់ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ហើយ​តាម​ព័ត៌​មាន​ដែល​បាន​បង្ហោះ​នៅ​លើ​ Facebook របស់ បឺត ខាំ គឺ​គិត​ល្ងាច​ថ្ងៃ​ពុធ​នេះ ​ទើប​តែ​មានបងឈ្មោះ Phara Kh ម្នាក់​គត់​ដែល​​បាន​ចូល​រួម​ជួយ​ឧបត្ថម្ភ​នូវ​ទឹក​ប្រាក់​៥០​ដុល្លារ។ នៅ​ក្នុង​ខ្សែ​វីដេអូខ្លី​មួយ ដែល​បាន​បង្ហោះ​នៅ​លើ Facebook (Bird Kham Kun Khmer) របស់ បឺត ខាំ ដោយ បឺត ខាំ ​បាន Share បន្ត​ពី​ហ្វេសប៊ុក​ San Buntheoun ដែល​ជា​អ្នក​ចុះ​សម្ពាស​ដោយ​ផ្ទាល់​នៅ​មុន្ទីរ​ពេទ្យ​នោះ គឺ បឺត ខាំ និង បឺត សំខាន់ បាន​លើក​ដៃ​សំពះ​ដល់​សប្បុរសជន ដើម្បី​ជួយ​ដល់​ពួក​គេ ព្រោះ​ពួក​គេ​កំពុង​មាន​ការ​ខ្វះ​ខាត​ខ្លាំង ក្នុង​ការ​រក​ប្រាក់​មក​ព្យាបាល​សិស្ស​របស់​ពួក​គេ បឺត ចើត។ ចំពោះ​សប្បុរស​ជន ដែល​មាន​ចិត្ត​​ចូល​រួមជួយ​ឧបត្ថម្ភ​ដល់ បឺត ខាំ និង បឺត សំខាន់ អាច​ទាក់​ទងដោយ​ផ្ទាល់​ទៅ​អ្នក​ទាំង​២​បាន តាម​លេខ​ទូរស័ព្ទ​របស់​កីឡាករ បឺត ខាំ 097 480 4030 និងលេខរបស់ បឺត សំខាន់ 010 50 54 09៕