ព្រឺក្បាល ! ថត​បាន​ព្រលឹង​ខ្មោច​ទារក​ចូល​អង្គុយ​ក្នុង​អង្រឹង​ទារិកា​ម្នាក់​ស្ដែងៗ (​មាន​វីដេអូ​)

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​អះអាងថា​ខ្លួន​បាន​ជួប​ហេតុការណ៍​ចម្លែក​មួយ​ដោយ​បានឃើញ​ស្រមោល​អាថ៌កំបាំង សង្ស័យថា​ជា​ព្រលឹង​ខ្មោច​ទារក​ម្នា​ក់មក​អង្គុយ​នៅក្នុង​អង្រឹង​កូនស្រី​របស់គាត់​ដែល​ទើបនឹង​កើត ។ យោងតាម​គេហទំព័រ DailyMail បាន​ឲ្យ​ដឹងថា​ស្ត្រី​ដែលជា​ម្ដាយ​ទារិកា​ទើបនឹង​កើតមាន​ឈ្មោះថា​អ្នកស្រី Jade Yates រស់នៅក្នុង​ទីក្រុង Barongarook រដ្ឋ Victoria ប្រទេស​អូស្ត្រាលី ។

ព្រឺក្បាល ! ថត​បាន​ព្រលឹង​ខ្មោច​ទារក​ចូល​អង្គុយ​ក្នុង​អង្រឹង​ទារិកា​ម្នាក់​ស្ដែងៗ (​មាន​វីដេអូ​)

អ្នកស្រី​បាន​អះអាងថា បានឃើញ​ស្រមោល​អ្វី​ម្យ៉ាង​ដូចជា​ព្រលឹង​ខ្មោច​ទារក​ម្នាក់​នៅក្នុង​កាមេរ៉ា​ដាក់​ក្នុង​បន្ទប់​កូនស្រី​តូច​របស់គាត់​ដែល​ទើប​សម្រាល ដោយ​ស្រមោល​អាថ៌កំបាំង​នោះបាន​ចូលទៅក្នុង​អង្រឹង​ទារិកា​របស់គាត់​ឈ្មោះ Ruby ទាំង​នៅពេលដែល​នាង​កំពុង​គេង​លក់​យ៉ាង​ស្កប់ស្កល់​នៅក្នុង​អង្រឹង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ស្រមោល​ចម្លែក​ដែល​សង្ស័យថា​ជា​ព្រលឹង​ខ្មោច​នេះ​បាន​ប្រើ​កាយវិការ​យោល​យោគខ្លួន​ពីស្ដាំ​ទៅ​ឆ្វេង ពីឆ្វេង​ទៅ​ស្ដាំ ដែល​មើលទៅ​ឃើញ​មុខមាត់​ច្បាស់ៗ​ដូចជា​ទារក​ម្នាក់​តែមាន​វ័យ​ច្រើនជាង​ទារិកា​របស់គាត់​នាង Ruby ។

ជាមួយគ្នានេះដែរ​អ្នកស្រី Jade Yates បាន​បង្ហោះ​ចែកចាយ​វីដេអូ​ព្រឺក្បាល​នេះ​ចូលទៅក្នុង​គណនី Facebook របស់​អ្នកស្រី​រួម​នឹង​ពាក្យ​ខ្លី​មួយ​ឃ្លា​ថា «​ខ្ញុំ​រក​ពាក្យ​និយាយ​អ្វី​មិនត្រូវ​ទេ ហើយក៏​មិនអាច​គេង​លក់​ស្រួល​ដែរ​នៅក្នុង​យប់​នេះ​» ។ ​ដោយសា​តែ​សេចក្ដី​ភ័យខ្លាច​ទើប​អ្នកស្រី Jade Yates រង់ចាំ​រហូតដល់​ស្រមោល​ចម្លែក​នោះ​រលាយបាត់ ទើប​អ្នកស្រី​ប្រញាប់ប្រញាល់​ទៅក្នុង​បន្ទប់​របស់​ទារិកា​របស់​គាត់ ប៉ុន្តែ​ទោះជា​យ៉ាងណា​ទារិកា Ruby គ្មាន​បញ្ហា​អ្វី​នោះឡើយ​ហើយ​ថែមទាំង​គេង​លក់​ស្រួល​ទៀតផង ។

ព្រឺក្បាល ! ថត​បាន​ព្រលឹង​ខ្មោច​ទារក​ចូល​អង្គុយ​ក្នុង​អង្រឹង​ទារិកា​ម្នាក់​ស្ដែងៗ (​មាន​វីដេអូ​)

​ខាងក្រោម​នេះ​ជា​វីដេអូ​ដែល​អ្នកស្រី Jade Yates បាន​បង្ហោះ​នៅក្នុង​កម្មវិធី​សង្គម Facebook កាលពីពេល​ថ្មីៗ​នេះ ហើយ​ក្នុងនោះ​អ្នកស្រី​ទទួលបាន​យោបល់​ជាច្រើន​ពី​សំណាក់​មហាជន ដោយ​ភាគច្រើន​ពួកគេ​ទាំងនោះ​និយាយថា ជា​ព្រលឹង​ខ្មោច​ទារក ។ ចង់ដឹងថា​តើ វា​ជា​ព្រលឹង​ខ្មោច​ពិត​មែនឬ​យ៉ាងណា​នោះ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ទាំងអស់គ្នា ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល