ក្រសួងទេសចរណ៍​ប្រជុំ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​

ភ្នំពេញ: កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ក្រោម អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត និង​មានការ​ចូលរួម​ពី អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ មាននៅ​ទីស្តីការ​ក្រសួងទេសចរណ៍​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ក្រោម​របៀបវារៈ​ដូចខាងក្រោម​៖
I. ឆ្លង​ស្តង់ដារ "​បង្គន់​សាធារណៈ​កម្ពុជា​”
​បង្គន់​សាធារណៈ គឺជា​បង្គន់​ដែល​អាច​ឲ្យ​សាធារណជន​ប្រើប្រាស់​នៅតាម​ទីសាធារណៈ​ដូចជា សួនច្បារ​សាធារណៈ តាម​ដងផ្លូវ អគារ​សាធារណៈ ផ្សារ​ទំនើប ផ្សារ​ឯកជន ផ្សារ​រដ្ឋ រមណី​ដ្ឋា​ន​ទេសចរណ៍ និង​នៅតាម​មជ្ឈមណ្ឌល​សាធារណៈ​មួយចំនួន​ផ្សេងៗ​ទៀត​។ លើសពីនេះ បង្គន់​សាធារណៈ នឹងត្រូវ​បានរៀបចំ​ឡើង នៅតាម​ទីប្រជុំជន​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រកបដោយ​អនាម័យ និង​បរិស្ថាន​ស្អាត​។​

​ក្រុមមនុស្ស​ប្រើប្រាស់​បង្គន់​សាធារណៈ​ត្រូវបាន​បែង​ចែកជា ៣ ប្រភេទ​ដូចខាងក្រោម​៖
​ប្រភេទ​ទី​១៖ ក្រុម​អ្នកដំណើរ ឬ​អ្នក​ឆ្លងកាត់ (Traveler)​។​
​ប្រភេទ​ទី​២៖ ក្រុម​អ្នកទស្សនា​រយៈពេល​ខ្លី (Short stop visitors) ជា​ក្រុម​អ្នកទស្សនា​ទីតាំង ឬ​តំបន់​ដែលមាន​រយៈពេល​អាច​ដ​ល់ ២​ម៉ោង ហើយ​ជាធម្មតា​ពួកគេ​ស្វែងរក​បង្គន់​សាធារណៈ​មុនពេល ត្រឡប់ទៅផ្ទះ ឬ​ទៅ​ទស្សនា​ទីតាំង​បន្តបន្ទាប់​ទៀត​។​
​ប្រភេទ​ទី​៣៖ ក្រុម​អ្នកទស្សនា​ពេញ​មួយថ្ងៃ (Day visitors) ជា​ក្រុម​អ្នកទស្សនា​ច្រើនជាង ២​ម៉ោង នៅក្នុង​ទីតាំង​ណាមួយ ប៉ុន្តែ​មិន​សម្រាក​យប់​នៅ​ទីតាំង​នោះទេ​។ ពេលខ្លះ ក្រុម​ប្រភេទ​នេះ ត្រូវការ​ផ្លាស់ប្តូរ​សម្លៀក​បំពាក់ ឬ​ងូ​ច​ទឹក​នៅ​ទីតាំង​ដែល​ខ្លួន​ទៅ​ទស្សនា​តែម្តង​។ ដូចនេះ បង្គន់ សាធារណៈ​ដែល​សមរម្យ និង​មាន​ស្តង់ដារ​ពិត​ជាមាន​ភាពចាំបាច់​រៀប​ចំ​អាចឆ្លើយតប​នឹង​តម្រូវការ​ទាំងនេះ​។ ស្តង់ដារ​បង្គន់​សាធារណៈ​មាន​សូចនាករ ៧ និង​លក្ខណៈវិនិច្ឆ័យ ៤២ ដូចខាងក្រោម​៖
1. ទម្រង់​ប្លង់ (Layout)
2. បន្ទប់​បង្គន់​
3. បង្គន់​បុរស​
4. វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​
5. សម្ភារៈ​ដែល​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​បង្គន់​សាធារណៈ​
6. ការថែរក្សា​អនាម័យ និង​គិតគូរ​ដល់​បរិស្ថាន​
7. គំនូស ឬ​ផ្លាកសញ្ញា​បង្ហាញ​។​

II. ឆ្លង​ស្តង់ដារ "​ផ្សារ​ស្អាត​”
​ផ្សារ​ស្អាត​សំដៅលើ​ការយកចិត្តទុកដាក់​ទៅលើ​ការថែរក្សា​បរិស្ថាន សណ្តាប់ធ្នាប់ អនាម័យ សុវត្ថិភាព​ចំណីអាហារ និង​គិតគូរ​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន​នៃ​បញ្ហា​ថង់​ប្លា​ស្ទីក និង​ជួយ​បណ្តុះ គំនិត​អាជីវករ​នៅតាម​ផ្សារ​ទាំងអស់​ក្នុងការ​ចូលរួម​លើកកម្ពស់​ភាព​ស្អាត​នៅតាម​បណ្តា​ផ្សារ​ក៏ដូចជា​
​ប្រទេស​ទាំងមូល​។​

​ស្តង់ដារ “​ផ្សារ​ស្អាត ” ត្រូវបាន​បែងចែក​ជា ៣​ប្រភេទ​ស្តង់ដា​ដូចខាងក្រោម​៖
១. ស្តង់ដារ “​ផ្សារ​ទំនើប​ស្អាត​”​មាន​សូចនាករ​គោល​សរុប​ចំនួន ៧ និង​លក្ខណវិនិច្ឆ័យ​ចំនួន​៥៦
២. ស្តង់ដារ “​ផ្សារ​ម៉ា​ត​ស្អាត​” មាន​សូចនាករ​គោល​សរុប​ចំនួន ៦ និង​លក្ខណវិនិច្ឆ័យ​ចំនួន​៣៨
៣. ស្តង់ដារ “​ផ្សារ​សាធារណៈ​ស្អាត​” មាន​សូចនាករ​គោល​សរុប​ចំនួន ៦ និង​លក្ខណវិនិច្ឆ័យ​ចំនួន​៤៣

III. ឆ្លង​ស្តង់ដារ "​សាលា​ស្អាត​”
១. ស្តង់ដារ “​សាលាបឋមសិក្សា​ស្អាត​”​មាន​សូចនាករ​គោល​សរុប​ចំនួន ៦ និង​លក្ខណៈវិនិច្ឆ័យ​ចំនួន​៥៥
២. ស្តង់ដារ “​អនុវិទ្យាល័យ និង​វិទ្យាល័យ​ស្អាត​”​មាន​សូចនាករ​គោល​សរុប​ចំនួន ៦ និង​លក្ខណៈវិនិច្ឆ័យ​ចំនួន​៦៨
៣. ស្តង់ដារ “​សាកលវិទ្យាល័យ​ស្អាត​” មាន​សូចនាករ​គោល​សរុប​ចំនួន ៦ និង​លក្ខណៈវិនិច្ឆ័យ​ចំនួន​៦៨
​ក្រុមការងារ​អគ្គលេខាធិការដ្ឋាន​គ​.​ជ​.​វ​.​ទ​. នឹងធ្វើ​ការសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងបរិស្ថាន ដើម្បី​ជម្រុញ​ឲ្យ​មានការ​ចូលរួម​ចាប់តាំងពី​កម្រិត​ម​ត្តេ​យ្យ​⁣​ដល់​ឧ​ត្ត​មសិ​ក្សា​។​

​សូមបញ្ជាក់ថា រង្វាន់​សម្រាប់​ស្តង់ដារ​ទាំងបី​នឹងធ្វើ​ការប្រឡងប្រណាំង​ជា​រៀងរាល់ឆ្នាំ ដែលមាន​សុពលភាព​រយៈពេល​២​ឆ្នាំ ហើយ​ការប្រកាស​ចែក​ជ័យលាភី​រង្វាន់​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត ជា​រៀងរាល់ឆ្នាំ​៕​

ក្រសួងទេសចរណ៍​ប្រជុំ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​

ក្រសួងទេសចរណ៍​ប្រជុំ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​