ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ចែកចាយ​ និង​ប្រើប្រាស់​ថ្នាំ​ញៀន​​៣​នាក់ ត្រូវ​បាន​​​នគរបាល​ក្រុង​ស្វាយ​រៀង​សហការ​ជាមួយ​នគរបាល​ខេត្ត​ ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២ ​កុម្ភៈ ​​២០១៦​ ស្ថិតនៅ​ភូមិ​ចំនួន​២ ​គឺ​​ភូមិ​​មេភ្លើង និង​ភូមិវាល​យន្ត សង្កាត់ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ​។

​មន្ត្រី​នគរបាល​ក្រុង​ស្វាយ​រៀង​បានឱ្យ​​ដឹង​ថា ​ជនសង្ស័យ​​ទាង​៣នាក់​ខាង​លើនេះ មាន ១-ឈ្មោះ ផាត់ ញ៉ូ​ក ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ ​ជា​កម្មករ​រស់នៅភូមិព្រៃ​ស្នួល ឃុំគោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ​២-ឈ្មោះ ​ភោ សុខ​រ៉ា​ឌី ហៅ​ចិន ភេទប្រុស អាយុ២៨​ឆ្នាំ ​ចា​ជាងកាត់ដេ​ររស់នៅ​ភូមិបាក់​រនាស់ សង្កាត់សង្ឃ័រ  ក្រុង
ស្វាយ​រៀង និង​​៣-ឈ្មោះ ​សុខ មក​រា ហៅគោ​ ភេទប្រុស អាយុ២២​ឆ្នាំ ​ជា​​ជាងកាត់ដេរ រស់នៅ​ភូមិវាល​យន្ដ​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​។ ចំណែក​វត្ថុ​ដែល​ដក​ហូត​បាន​ មាន​ ​ថ្នាំ​ញៀនប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់​តូច ​​និង​សម្ភារ​​ប្រើប្រាស់​​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត ។

ជន​ស​ង្ស​យ័ទាំង​៣​នាក់​ ​ត្រូវ​បាន​​សមត្ថកិច្ច​​​បញ្ជូន​ទៅ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕