Poroshenko ៖ ការប្រកាសសង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែធ្វើឲ្យបញ្ហារីកធំឡើងៗ

ប៊ែកឡាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា បើតាមការលើកឡើង របស់លោក Petro Poroshenko ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងប្រាប់ដល់ សារព័ត៌មានអាល្លឺម៉ង់ Bild នៅថ្ងៃពុធនេះថា ការប្រកាសសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី វាជាហានិភ័យខ្ពស់ ណាស់ ពោលធ្វើឲ្យបញ្ហាកាន់តែរីកធំឡើងៗ ។ លោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាន "ប្រកាសសង្គ្រាម" ប្រឆាំងនឹងអាល្លឺម៉ង់ និងអ៊ុយក្រែន ។

គួររំលឹកថា កាលពីថ្ងៃចន្ទ លោក Poroshenko បានជួបពិភាក្សាជាមួយលោកស្រី Angela Merkel អធិការបតី អាល្លឺម៉ង់ នៅទីក្រុងប៊ែកឡាំង ដោយបានថ្លែងថា រុស្ស៊ី បានអនុវត្តន៍ "មិនមែនមានតែមួយគោលដៅឡើយ" នៃរដ្ឋាភិបាល Minsk ក្នុងនោះមានការបង្កើតភ្លើងសង្គ្រាមរវាងយោធាអ៊ុយក្រែន និងក្រុមឧទ្ទាមដែល កាន់ជើងរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន ។

លោកបានថ្លែងថា រុស្ស៊ី បានដាក់កម្លាំងរបស់ខ្លួននៅតាមច្រកព្រំដែនជាមួយអ៊ុយក្រែន ។

លោក Poroshenko បានបញ្ជាក់ដល់ Bild ថា "វាជាគ្រោះថ្នាក់ខ្លំាងណាស់ជាងឆ្នាំមុនទៀត នៅពេលសង្គ្រាមចាប់ផ្តើម" ។

នៅថ្ងៃអង្គារម្សិលមិញ លោកស្រី Merkel បានទូរទស័ព្ទទៅកាន់លោក ពូទីន ដោយដាក់សម្ពាធដល់រុស្ស៊ី ដែលប្រើសិទ្ធិដើម្បីធានាយ៉ាងណាកុំឲ្យមានភ្លើងសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន ហើយលោកស្រីថ្លែងថា បណ្តាអ្នកត្រួតពិនិត្យទាំងឡាយមកពីអង្គការសន្តិសុខសហភាពអឺរ៉ុប OSCE នឹងទៅកាន់តំបន់ជម្លោះដោយសេរី ដើម្បីត្រួតពិនិត្យលើបញ្ហាទាំងនោះ ។ អ្នកនាំពាក្យរបស់លោកស្រី បានថ្លែងយ៉ាងដូច្នេះ ៕

Poroshenko ៖ ការប្រកាសសង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ី កាន់តែធ្វើឲ្យបញ្ហារីកធំឡើងៗ