ប្រធានគណបក្ស យុវជនកម្ពុជា៖ ការចង់សម្ព័ន្ធ រវាងបក្សថ្មីនេះ នឹងមិនឲ្យដូច សម្តេចតេជោ និងឯកឧត្តមសម រង្ស៊ី

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា  បានថ្លែងអះអាងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ថា គណបក្សរបស់លោក ដែលចង់សម្ព័ន្ធភាពជាមួយ បក្សថ្មីមួយ នឹងរក្សាវប្បធម៌សន្ទនារវាងភាគីទាំង ហើយថានឹងមិនឲ្យដូចសម្តេចតេជោ ហ៊ុន សែន  និងឯកឧត្តម សម រង្ស៊ីដែលមានវប្បធម៌សន្ទនាជាមួយគ្នា ប៉ុន្តែជាវប្បធម៌ចាប់ដៃជាន់ជើង។

លោក ពេជ្រ ស្រស់ បានលើកឡើងថា  គណបក្សយុវជនកម្ពុជា ចងសម្ព័ន្ឋភាពគ្នាតែជាមួយលោក ញែម វណ្ណថនតែមួយគត់ បើសិនថ្ងៃណាមួយលោក ញែម វណ្ណថន មិនមែនជាប្រធានគណបក្ស នឹងផ្តាច់ចំណងសម្ព័ន្ឋភាពភ្លាម។

លោកបានបញ្ជាក់ថា “លោក ញែម វណ្ណថន ជាព្រឹទ្ធាចារ្យមួយរូបដែលខ្ញុំទទួលស្គាល់ថាផ្តល់តម្លៃដល់យុវជន ប៉ុន្តែមិនមានន័យថារំលាយបក្សចូលគ្នាទេ គឺយើងធ្វើការ សន្ទនាគ្នា ដើម្បីបណ្តុះវប្បធម៌សន្ទនាទុក ឲ្យអ្នកនយោបាយជំនាន់ក្រោយ ចេះធ្វើការជាមួយគ្នាប្រកបដោយសុច្ចរិត ទៀងត្រង់ មិនឲ្យដូចឯកឧត្តម សម រង្សី និងសម្តេចតេជោ ហ៊ុន សែន ទេ ប្រកាសវប្បធម៌សន្ទនា ប៉ុន្តែមិនសហការគ្នា ផ្ទុយទៅវិញធ្វើឲ្យខូចឈ្មោះវប្បធម៌សន្ទនាទៅវិញ”។

លោកបន្ថែមថា  ភាគីទាំងសងខាងមិនទាន់បានចុះហត្ថលេខានៃការចងសម្ពន្ឋ័គ្នានេះនៅឡើយទេ ដោយរងចាំបក្សលោកញែម វណ្ណថន ស្របច្បាប់ជាមុនសិន ទើបបើកកិច្ចចរចា និងចុះហត្ថ៕

ប្រធានគណបក្ស យុវជនកម្ពុជា៖ ការចង់សម្ព័ន្ធ រវាងបក្សថ្មីនេះ នឹងមិនឲ្យដូច សម្តេចតេជោ និងឯកឧត្តមសម រង្ស៊ី