អធិការក្រុងប៉ោយប៉ែត និងអាជីវករ រួមគ្នាធ្វើជួយជុល ផ្លូវគ្រួសក្រហម ២ខ្សែ ជូនពលរដ្ឋ នៅភូមិប្រជាធម្ម

បន្ទាយមានជ័យ៖ ក្រោយពីមានភ្លៀងធ្លាក់ ទឹកជំនន់ កាលពីឆ្នាំកន្លងទៅ បានហូរកាត់ផ្តាច់ផ្លូវ បង្កឲ្យមានជង្ហុកតូចធំជាច្រើន កន្លែង ធ្វើឲ្យផ្លូវជាច្រើនខ្សែរ នៅក្នុងសង្កាត់ផ្សារកណ្តាល ទទួលរងការខូចខាត ជាបន្តបន្ទាប់ ក្រោយមកក៏ត្រូវបាន អាជ្ញាធរជួសជុលកែលម្អឡើងវិញ។

នៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ លោក អ៊ុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត មន្ត្រីក្រោម ឱវាទ និងអាជីវករ ពាណិជ្ជករ បានរួមគ្នាលះបង់ធនធាន និងថវិកការផ្ទាល់ខ្លួន ជួសជុលផ្លូវ២ខ្សែឡើងវិញ ព្រោះ វាទទួលរងការខូចខាតធ្ងន់ធ្ងរ ពលរដ្ឋពិបាក ធ្វើដំណើរដោយសាមានជង្កុក ច្រើនពេក។

ផ្លូវ២ខ្សែដែលកំពុងស្ថាបនា ជួសជុលឡើងវិញនេះ គឺមានទីតាំងនៅចំនុចមណ្ឌល ៤និង៥ ក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៦៣០ម៉ែត្រ ក្រាលគ្រួសក្រហម ត្រូវចាក់ដីអស់ជាង ៣០ឡាន និងគ្រោងចំណាយថវិការ ២៥០០ដុល្លា។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុ សុផល បានមានប្រសាសន៍ថា ផ្លូវមួយខ្សែនេះ គឺលោកជួសជុលឡើងវិញ តាមការស្នើរសុំរបស់ពលរដ្ឋ ដែលសំណូមពរ ឲ្យជួយព្រោះ ពួកគាត់ជួបការលំបាក ពេលធ្វើដំណើរ បើមានភ្លៀងមានភក់ មានជង្ហុកដក់ទឹក រលាក់ខ្លាំង ពិសេសផ្លូវនេះ ជាផ្លូវទៅកាន់មន្ទីរពេទ្យ វាក៏បានរួម ចំណែកក្នុងការដឹកជញ្ជូនអ្នកជម្ងឺឆ្លងកាត់ផងដែរ ក្រៅពីនេះ ក៏បានសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន ទំនិញ កសិផលទៅលក់លើទីផ្សារបានទាន់ពេលវេលា និងអាចកាត់បន្ថយភាពក្រីក្រ របស់ពលរដ្ឋ បានមួយកម្រិតធំផងដែរ។

លោកអធិការបានបញ្ជាក់ថា ថវិការជួលជុលផ្លូវនេះឡើងវិញ មួយចំនួនជាថវិការ ផ្ទាល់ខ្លួនរបស់លោក មួយចំនួន ជាថវិការសរបស់អាជវីករ ជួយឧបត្ថម្ភ ដូចជា លោក ឡាច ប៊ុនលីម ប្រធានក្រុមហ៊ុន សំណង់ផ្ទះល្វែង មានជ័យ បានឧបត្តម្ភ ១៥០ដុល្លារ លោក នុយ ប៊ុនសៀ ហៅយ៉ាន់ ម្ចាស់ផ្សារមណ្ឌល៤ បានឧបត្ថម្ភ ១០០ដុល្លារ និងក្រុមអាជីវករក្នុងក្រុងប៉ោយប៉ែត និងផ្សាររោងគ្លឿជាច្រើនទៀត៕